* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិភាគអន្តរជាតិ៖ តើអ្វីទៅជាជំងឺប៉េស្ត ហើយករណីសង្ស័យនៅរុស្ស៉ី គួរឱ្យបារម្ភដែរឬ?

07-10-2026 21:22

(មូស្គូ)៖ មនុស្សប្រហែល ២០០នាក់ត្រូវបានធ្វើចត្តាឡីស័កក្នុងតំបន់ស៊ីបេរីរបស់រុស្ស៉ី បន្ទាប់ពីបុគ្គលិកមន្ទីរពិសោធន៍ម្នាក់នៅឯវិទ្យាស្ថានស្រាវជ្រាវប្រឆាំងជំងឺប៉េស្ត បានធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់ដោយសារជំងឺរលាកសួតដែលមិនទាន់ត្រូវបានបញ្ជាក់ពីប្រភព។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី People of Baikal បានរាយការណ៍ថាបុគ្គលិកមន្ទីរពិសោធន៍រូបនោះទំនងជាបានឆ្លងជំងឺប៉េស្តប្រភេទរលាកសួតពីបំពង់ផ្ទុកសំណាកដែលបានធ្លាក់បែកដោយចៃដន្យ។ ប៉េស្តជាជំងឺដ៏កាចសាហាវមួយគំរាមកំហែងដល់អាយុជីវិតដែលបង្កឡើងបាក់តេរី Yersinia pestis។ នៅចន្លោះពីឆ្នាំ១៣៤៦ ដល់ឆ្នាំ១៣៥៣ ជំងឺប៉េស្តប្រភេទឡើងកូនកណ្តុរ ជាទម្រង់មួយក្នុងចំណោមទម្រង់ទាំង៣នៃជំងឺប៉េស្ត បានឆ្លងរាតត្បាតយ៉ាងខ្លាំងដែលគេហៅថាជំងឺ «Black Death»។

ជំងឺនេះបានបណ្ដាលឱ្យមនុស្សរាប់លាននាក់បានស្លាប់នៅទូទាំងអឺរ៉ាស៊ី និងអាហ្វ្រិកខាងជើង។ ក្នុងនោះ៣០ ទៅ៦០ភាគរយនៃប្រជាជនអឺរ៉ុបត្រូវបានគេជឿជាក់ថាបានស្លាប់ដោយជំងឺឆ្លងរាតត្បាតនៅពេលនោះ។ ជំងឺប៉េស្តប្រភេទរលាកសួតមិនសូវមានករណីឆ្លងច្រើនដូចជាជំងឺប៉េស្តប្រភេទឡើងកូនកណ្ដុរនោះទេ។ ប៉ុន្តែប្រភេទរលាកសួត ជាទម្រង់កាចសាហាវនៃជំងឺប៉េស្តដែលចម្លងជំងឺពីមនុស្សទៅមនុស្ស។

* តើមានអ្វីបានកើតឡើងនៅក្នុងមន្ទីរពិសោធន៍រុស្ស៉ី?
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍ថាស្ត្រីជាបុគ្គលិកមន្ទីរពិសោធន៍ម្នាក់មានឈ្មោះ Darya Shipilova អាយុ២៨ឆ្នាំ និងដែលបម្រើការងារនៅឯវិទ្យាស្ថានស្រាវជ្រាវប្រឆាំងជំងឺប៉េស្ត Irkutsk Anti-plague Research Institute ក្នុងតំបន់ស៊ីបេរី បានស្លាប់ដោយសង្ស័យថាបានឆ្លងជំងឺប៉េស្តប្រភេទរលាកសួតកាលពីសប្ដាហ៍មុន។ បើតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បុគ្គលិកឈ្មោះ Shipilova បានធ្លាក់ខ្លួនឈឺក្នុងពេលកំពុងបម្រើការងារកាលពីថ្ងៃទី៣០ ខែកញ្ញា និងបានស្លាប់នៅ២ថ្ងៃក្រោយមកទៀត នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Shelekhov ស្ថិតនៅក្បែរកន្លែងធ្វើការរបស់នាង។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថាប្រហែលជាមានគ្រោះថ្នាក់ចៃដន្យកើតឡើងនៅឯមន្ទីរពិសោធន៍ ក្នុងនោះមានដូចការធ្វើឱ្យធ្លាក់បែកបំពង់ផ្ទុកសំណាក។ ប៉ុន្តែការសង្ស័យទាំងនោះមិនត្រូវបានទទួលស្គាល់ជាផ្លូវការនោះទេ។

មនុស្សប្រហែល ២០០នាក់ដែលបានប៉ះពាល់ជាមួយស្ត្រីដែលបានស្លាប់ ត្រូវបានធ្វើចត្តាឡីស័ក ហើយផ្នែកជាច្រើននៃមន្ទីរពេទ្យដែលស្ត្រីរូបនោះបានស្លាប់ត្រូវបានរឹតបន្តឹងការចេញចូល។ ចំណែក រោងចក្រអាលុយមីញ៉ូមមួយស្ថិតនៅក្បែរមន្ទីរពេទ្យនោះបានណែនាំឱ្យបុគ្គលិករបស់ខ្លួនពាក់ម៉ាស។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ទីភ្នាក់ងារត្រួតពិនិត្យសុខាភិបាលសាធារណៈរុស្ស៉ី Rospotrebnadzor បានឱ្យដឹងថាក្រុមមន្ត្រីនៅក្នុងតំបន់ Irkutsk បានរកឃើញករណីឆ្លងកូវីដ១៩ ២ករណី និងករណីឆ្លងមេរោគ rhinoviruses នៅក្នុងចំណោមអ្នកដែលបានប៉ះពាល់ជាមួយបុគ្គលិកមន្ទីរពិសោធន៍ដែលបានស្លាប់។ តែមិនមានករណីឆ្លងជំងឺណាផ្សេងត្រូវបានរាយការណ៍ឡើយ។ កាលពីថ្ងៃទី៥ ខែតុលា អាជ្ញាធររុស្ស៉ីបាននិយាយថាពួកគេរកមិនឃើញភស្តុតាងបញ្ជាក់ថាស្ត្រីជាបុគ្គលិកមន្ទីរពិសោធន៍បានធ្លាក់ឈឺ និងស្លាប់បង្កឡើងដោយមេរោគណាមួយដែលរូបនាងកំពុងធ្វើការសិក្សាស្រាវជ្រាវនោះទេ និងអះអាងថាស្ថានការណ៍កំពុងស្ថិតនៅក្រោមការគ្រប់គ្រង។

* អ្វីទៅជាជំងឺប៉េស្ត ហើយជំងឺនេះមានរោគសញ្ញាអ្វីខ្លះ?
បាក់តេរីដែលបង្កឱ្យមានជំងឺប៉េស្តមានឈ្មោះថា Yersinia pestis និងចម្លងជំងឺតាមរយៈសត្វកកេរព្រៃ និងចៃរបស់វា។ តែទោះជាបែបនេះក្ដី នៅក្នុងតំបន់ស៊ីបេរីជាទីដែលជំងឺប៉េស្តនៅតែមានជាធម្មតា វាគឺជារឿងកម្រណាស់ដែលប្រជាជនរុស្ស៉ីធ្លាក់ខ្លួនឈឺដោយសារជំងឺនេះ។ ប៉ុន្តែករណីឆ្លងជារៀងរាល់ឆ្នាំត្រូវបានរាយការណ៍នៅតាមផ្នែកជាច្រើននៃពិភពលោក គួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាហ្រ្វិក។ បើតាមមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងជំងឺឆ្លង CDC នៅក្នុងសហរដ្ឋអាមេរិក ជំងឺប៉េស្តអាចចម្លងជំងឺទៅមនុស្សគ្រប់វ័យចាប់ពីទារក ដល់អ្នកមានអាយុ៩០ឆ្នាំ។ ប៉ុន្តែពាក់កណ្ដាលនៃអ្នកឆ្លងជំងឺនេះត្រូវបានរកឃើញនៅលើអ្នកមានអាយុចន្លោះពី១២ ដល់៤៥ឆ្នាំ។ បុរស និងស្ត្រីសុទ្ធតែអាចឆ្លង បើទោះជាករណីឆ្លងកើតឡើងលើបុរសមានច្រើនជាងស្រ្តីក៏ដោយ។ ជំងឺប៉េស្តមាន ៣ទម្រង់សំខាន់ៗគឺប្រភេទឡើងកូនកណ្តុរ ប្រភេទរលាកសួត និងប្រភេទឆ្លងចូលឈាម ហើយប្រភេទនីមួយៗវាយប្រហារលើផ្នែកផ្សេងគ្នានៃរាងកាយមនុស្ស។ តាមអង្គការសុខភាពពិភពលោក WHO ប្រភេទឡើងកូនកណ្ដុរ ជាទម្រង់ដែលកើតមានញឹកញាប់ជាងគេបំផុតជាមួយរោគសញ្ញារួមមានកូនកណ្ដុរហើម និងឈឺចាប់។

WHO ចាត់ទុកប្រភេទរលាកសួត និងប្រភេទឆ្លងចូលឈាមជាជំងឺមិនសូវកើតមានច្រើន តែជាទម្រង់កាចសាហាវនៃជំងឺប៉េស្ត។ គ្លីនិក Cleveland Clinic មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងថាក្រៅពីជំងឺប៉េស្តប្រភេទឡើងកូនកណ្ដុរ ទម្រង់ផ្សេងទៀតនៃជំងឺប៉េស្តមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ឈឺក្បាល ឈឺខ្លួនប្រាណ អស់កម្លាំងល្ហិតល្ហៃ វិលមុខ ចង្អោរ ក្អួត និងរាគ។ ប្រសិនបើប្រភេទឡើងកូនកណ្ដុរ ឬប្រភេទឆ្លងចូលឈាម មិនទទួលបានការព្យាបាលទាន់ពេលទេ នោះមេរោគនឹងរាលដាលដល់សួត ប្រែជាប្រភេទរលាកសួតដែលអាចមានរោគសញ្ញាដូចជា ពិបាកដង្ហើម ឈឺទ្រូង ក្អក និងជួនកាលក្អកចេញស្លេស ឬកំហាកមានលាយឈាមតិចៗ។

អ្នកកើតជំងឺប៉េស្តប្រភេទឡើងកូនកណ្ដុរមានអត្រាស្លាប់ពី ៣០ ទៅ៦០ភាគរយ ខណៈជំងឺប៉េស្តប្រភេទរលាកសួត និងប្រភេទឆ្លងចូលឈាមអាចបណ្ដាលឱ្យអ្នកជំងឺស្លាប់ ប្រសិនបើមិនមានការព្យាបាលក្នុងពេលពី ១ថ្ងៃទៅ៦ថ្ងៃ។ នេះបើតាម WHO។ ក៏ប៉ុន្តែ ទម្រង់ទាំងអស់នៃជំងឺនេះអាចព្យាបាលបានដោយប្រើថ្នាំផ្សះ ឬថ្នាំអង់ទីប៊ីយ្យូទិក ប្រសិនរកឃើញភ្លាមៗ និងព្យាបាលទាន់ពេលវេលា។

* តើជំងឺប៉េស្តឆ្លងដោយរបៀបណា?
ជំងឺប៉េស្តភាគច្រើនឆ្លងតាមរយៈការខាំដោយចៃរបស់សត្វកកេរដូចជាកណ្ដុរ។ ប៉ុន្តែវាក៏អាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈការប៉ះពាល់ទឹកមាត់របស់អ្នកជំងឺផងដែរ។ បើតាម CDC អាមេរិក មនុស្សក៏អាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ដោយផ្ទាល់សត្វចិញ្ចឹមដែលឈឺ ជាពិសេសគឺសត្វឆ្មា។ CDC អាមេរិក បានឱ្យដឹងថាមនុស្ស និងសត្វអាចឆ្លងជំងឺប៉េស្តពីសត្វកណ្ដុរងាប់ដែលមានផ្ទុកជំងឺប៉េស្ត ព្រមទាំងឆ្លងតាមរយៈការខាំដោយចៃដែលធ្លាប់បានខាំសត្វកណ្ដុរដែលបានឆ្លងជំងឺនេះ។ ត្រង់ចំណុចនេះ តាម CDC ចៃដែលមានផ្ទុកជំងឺប៉េស្តក៏ប្រហែលជាអាចតោងខ្លួនសត្វឆ្កែ និងឆ្មាផងដែរ។

អ្នកដែលត្រូវបានចៃឆ្លងជំងឺខាំភាគច្រើនអាចឆ្លងជំងឺប៉េស្តប្រភេទឡើងកូនកណ្ដុរ និងប្រភេទឆ្លងចូលឈាម។ ដោយឡែក ដំណក់ទឹកតូច ឬទឹកមាត់ដែលត្រូវបានបញ្ចេញមកក្រៅដោយការក្អករបស់មនុស្ស និងសត្វដែលបានឆ្លងជំងឺប៉េស្តប្រភេទរលាកសួត អាចអណ្ដែតក្នុងខ្យល់អាកាស និងត្រូវបានស្រូបយកដោយមនុស្សដទៃ។ CDC អាមេរិកបានកត់សម្គាល់ថាការឆ្លងរបៀបនេះកើតឡើងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយមនុស្ស ឬសត្វមានជំងឺប៉េស្តប្រភេទរលាកសួត ហើយនេះជាមធ្យោបាយតែមួយគត់ដែលជំងឺនេះអាចចម្លងពីមនុស្សទៅមនុស្ស។ បើតាម CDC អាមេរិក ឯកសារចុងក្រោយបំផុតដែលបានកត់ត្រាពីករណីជំងឺប៉េស្តប្រភេទរលាកសួតឆ្លងពីមនុស្សទៅមនុស្ស គឺកើតឡើងក្នុងឆ្នាំ១៩២៤។ តែវាក៏មានផងដែរករណីឆ្លងជំងឺប៉េស្តប្រភេទរលាកសួតចម្លងទៅកាន់មនុស្សតាមរយៈសត្វឆ្មាឈឺ។

* តើពិភពលោកគួរព្រួយបារម្ភដែរឬទេ?
ខណៈអាជ្ញាធររុស្ស៉ីបានគូសបញ្ជាក់ថាការធ្វើតេស្ដលើស្ត្រីដែលបានស្លាប់ រកឃើញថារូបនាងមិនបានឆ្លងជំងឺប៉េស្តក៏ដោយ ក៏មរណភាពរបស់ ស្រ្តីជាបុគ្គលិកមន្ទីរពិសោធន៍រូបនេះបានបង្កឱ្យមានការព្រួយបារម្ភជាសកលរួចទៅហើយ។ អាជ្ញាធរក្នុងប្រទេសជាច្រើនបានអំពាវនាវឱ្យរុស្ស៉ីបង្ហាញតម្លាភាព និងផ្ដល់ព័ត៌មានលម្អិតបន្ថែមពីអ្វីដែលបានកើតឡើងឱ្យពិតប្រាកដចំពោះស្ត្រីជាបុគ្គលិកមន្ទីរពិសោធន៍។ នៅវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកកំពុងតាមដានស្ថានការណ៍ដោយការព្រួយបារម្ភ ហើយថាអាមេរិក ត្រៀមខ្លួនជានិច្ចដើម្បីជួយរុស្ស៉ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃទី៥ ខែតុលា បាននិយាយថាសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយគួរតែតាមដានសេចក្ដីថ្លែងការណ៍ផ្លូវការរបស់ទីភ្នាក់ងារត្រួតពិនិត្យសុខាភិបាលរុស្ស៉ី Rospotrebnadzor ជាជាងជឿលើពាក្យចចាមអារ៉ាម ឬការសង្ស័យ។

លោក Malick Gibani ជាអ្នកជំនាញខាងវេជ្ជសាស្ត្រមកពីសាកលវិទ្យាល័យ Imperial College London បាននិយាយថាវាពិបាកខ្លាំងណាស់ក្នុងធ្វើអត្ថាធិប្បាយដោយទំនុកចិត្ត ដោយសារតែមានព័ត៌មានតិចតួចស្ដួចស្ដើងចំពោះអ្វីដែលបានកើតឡើង។ «ផ្អែកលើសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ វាហាក់ដូចជាមានករណីសង្ស័យពីអ្នកឆ្លងដំបូង ហើយអ្នកដែលបានប៉ះពាល់ត្រូវបានធ្វើចត្តាឡីស័ក»។ នេះបើតាមលោក Malick Gibani។ អ្នកជំនាញរូបនេះបន្ថែមថាប្រសិនបើមានការប៉ះពាល់មេរោគដ៏គ្រោះថ្នាក់នៅក្នុងមន្ទីរពិសោធន៍មួយ នោះជាធម្មតា នីតិវិធីនឹងត្រូវធ្វើឡើងដើម្បីវាយតម្លៃពីហានិភ័យលើអ្នកដែលបានប៉ះពាល់ និងថាតើពួកគេប៉ះពាល់ក្នុងកម្រិតណា ឬមានលក្ខណៈបែបណា?

លោកបន្តថាមនុស្សដែលត្រូវបានចាត់ទុកថាមានហានិភ័យអាចត្រូវបានស្ថិតនៅក្រោមការតាមដាន ហើយនៅពេលសមស្រប ពួកគេអាចត្រូវបានត្រួតពិនិត្យ និងធ្វើតេស្ត ឬទទួលបានថ្នាំបង្ការក្រោយការប៉ះពាល់អ្នកជំងឺជាមួយថ្នាំអង់ទីប៊ីយ្យូទិកដើម្បីកាត់បន្ថយហានិភ័យឆ្លង។ សម្រាប់លោក Malick Gibani អ្វីដែលសំខាន់ក្នុងពេលនេះគឺគេត្រូវតាមដានតើស្ថានការណ៍នឹងវិវត្តន៍ទៅមុខយ៉ាងដូចម្ដេច ហើយជារឿងល្អដែលត្រូវតែមានការទំនាក់ទំនងល្អរវាងអាជ្ញាធរសុខាភិបាលសាធារណៈ និងសហគមន៍សុខាភិបាលពិភពលោកទាំងមូល៕