* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហភាពសហព័ន្ធយុវជនកម្ពុជា ចុះ MoU ជាមួយយុវជនឡាវ សម្ដៅពង្រឹងកិច្ចសហប្រតិបត្តិការ

07-10-2026 22:35

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំគណៈប្រតិភូទទួលជួបប្រជុំទ្វេភាគី ជាមួយគណៈប្រតិភូយុវជនឡាវ ដឹកនាំដោយលោក ថុងលី ស៊ីសូលីត (Thongly SISOULITH) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមសហព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវ។ នាឱកាសនោះ ភាគីទាំង២ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការផងដែរ។

កិច្ចប្រជុំទ្វេភាគីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុវជននៃប្រទេសទាំងពីរ ជាពិសេសដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឡាវ។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅជូនដល់គណៈប្រតិភូយុវជនឡាវដែលបានមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានចែករំលែកអំពីទិសដៅយុទ្ធសាស្ត្រ បុព្វហេតុ បេសកកម្ម និងគម្រោងសកម្មភាពនានាដែល ស.ស.យ.ក. បាន និងកំពុងអនុវត្ត ដើម្បីឧត្តមប្រយោជន៍របស់យុវជនកម្ពុជា ព្រមទាំងការបង្កើតឱកាសមាសសម្រាប់យុវជននៃប្រទេសទាំងពីរ ក្នុងការសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធរវាងគ្នានិងគ្នា។

លោកប្រធានគណៈប្រតិភូយុវជនឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់ សមភាគីកម្ពុជា។ លោកបានឆ្លើយតបថា ទស្សនកិច្ចផ្លូវការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធរវាងយុវជននៃប្រទេសទាំងពីរ សំដៅរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។

បន្ទាប់ពីកិច្ចពិភាក្សាការងារ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ដើម្បីបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។ កិច្ចប្រជុំបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងទទួលបានផ្លែផ្កាជាវិជ្ជមាន ក្នុងស្មារតីពង្រឹងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតខាងល្អរវាងយុវជននៃប្រទេសទាំងពីរ៕