* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងបរិស្ថាន និងធនាគារពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន

08-10-2026 09:37

(ភ្នំពេញ)៖​ ​លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប លោកស្រី Ms. Tania Meyer នាយកធនាគារពិភពលោកប្រចាំកម្ពុជា រួមជាមួយលោក Mr. Jean-Dominique Bescond ដែលជាអ្នកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធនធានធម្មជាតិ និងសេដ្ឋកិច្ចពណ៌ខៀវ (Senior Natural Resources Management Specialist & Blue Economy) និងជាប្រធានក្រុមការងារដឹកនាំថ្មី គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CSLEP ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា និងការគាំទ្របន្ថែមលើវិស័យបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

លោកស្រី Ms. Tania Meyer បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើមុំអាទិភាព៣ គឺ ស្អាត បៃតង និងចីរភាព។

លោកស្រីបានបញ្ជាក់ថា ធនាគារពិភពលោកនៅតែ បន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់កម្ពុជា ក្នុងគ្រប់គ្រងបរិស្ថាន ការកាត់បន្ថយការបំពុលដោយប្លាស្ទិក និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងនេះដែរ លោក Mr. Jean-Dominique Bescond បានលើកឡើង ការបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារបច្ចេកទេស របស់ក្រសួងបរិស្ថាន គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CSLEP ដើម្បីជំរុញការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាការឆ្លើយតប លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារពិភពលោក ដែលជានិច្ចកាលតែងតែ ជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ និងបានផ្តល់ការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា។

លោករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា វឌ្ឍនភាពនៃគម្រោង CSLEP មិនត្រឹមតែជួយការពារគម្របព្រៃឈើ និងជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមគាំទ្រការអភិវឌ្ឍ «គោលដៅលំហែបៃតង» ដែលបង្កើតមុខរបរថ្មី បង្កើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋនៅតាមសហគមន៍ផ្ទាល់។

សូមបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តគម្រោងCSLEP ដល់ការសាងសង់ផ្លូវឡើភ្នំខ្នងផ្សារ ដែលជាគោលដៅលម្ហែបៃតង ដ៏ទាក់ទាញក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និងការការពារធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

ក្នុងយុទ្ធសាស្ត្របន្ត ស្របតាមការដឹកនាំចង្អុលបង្ហាញ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយគោលដៅលម្ហែបៃតង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ឱ្យទៅជារបៀងទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពល។ ក្រសួងបរិស្ថាន បន្តពង្រីកការការធ្វើផ្លូវប្រវែង ប្រមាណ១០គម តភ្ជាប់ពីភ្នំខ្នងផ្សារ ទៅតំបន់ជីផាត ក្នុងភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។

ការសិក្សាតភ្ជាប់តម្រាយផ្លូវទេសចរណ៍ ឬផ្លូវលំធម្មជាតិនេះ នឹងអនុញ្ញាតឱ្យអ្នកទេសចរ អាចធ្វើដំណើរផ្សងព្រេង និងសម្រាកលម្ហែជាមួយទេសភាពធម្មជាតិ និងមានទឹកធ្លាក់ដ៏ស្រស់ស្អាតជាច្រើនកន្លែង ដែលប្រែក្លាយតំបន់ទាំងនោះទៅជា ប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏រស់រវើក ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋក្នុងសហគមន៍ និងចូលរួមការពារព្រៃឈើ កាន់តែមានប្រសិទ្ធភាព។ ធនាគារពិភពលោក បាននិងកំពុងធ្វើការសិក្សានិងគាំទ្រសម្រាប់គម្រោងទាំងនេះបន្ថែមទៀត៕