* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចធិបតី ហ៊ុន ម៉ាណែត ទម្លាយថាវិស័យការពារជាតិ ត្រូវកែទម្រង់ និងពង្រឹងដើម្បីបង្កើនសមត្ថភាពការពារជាតិ តែសម្តេចសុំមិនលំអិត (Video inside)

08-10-2026 11:57

(បាត់ដំបង)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយថា វិស័យការពារជាតិរបស់កម្ពុជា ត្រូវបានកែទម្រង់ និងពង្រឹង ដើម្បីបង្កើនសមត្ថភាពការពារជាតិ តែសម្តេចសុំមិនលំអិត។

ការទម្លាយបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យា ល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យកងទ័ពកម្ពុជា ត្រូវបានកំណែទម្រង់ ខណៈកាតព្វកិច្ចត្រូវពង្រឹងមនុស្សរបស់យើង ​វិស័យការពារជាតិសំខាន់តែយើងក៏មិនទៅដកពីវិស័យសុខាភិបាល ឬវិស័យអប់រំ ដែលជាធនធានមនុស្សនោះដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបយ៉ាងដូច្នេះថា៖ «ការកំណែទម្រង់កងទ័ពយើងបានធ្វើច្រើន តែខ្ញុំសុំមិនអត្ថាធិប្បាយ​ អាហ្នឹងជារឿងផ្ទៃក្នុងកងទ័ព មិនមែនជារឿងដែលត្រូវយកមកនិយាយនៅលើវេទិកា​ បកស្រាយ សុំបងប្អូនយោគយល់ ថាតាំងពីវៃគ្នាមកកងទ័ពយើងពង្រឹងស្អីខ្លះ?»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះការពង្រឹងវិស័យការពារជាតិនេះ ក៏ត្រូវបានលោក ជេម សុខ ដែលជាអ្នកវិភាគលើបណ្តាញសង្គម កំពុងរស់នៅក្រៅប្រទេស បានលើកយកវិភាគ ជុំវិញការបង្កើនសមត្ថភាពវិស័យការពារជាតិរបស់កម្ពុជា។ ប៉ុន្តែ ទោះជាយ៉ាងណានេះគ្រាន់តែការវិភាគប៉ុណ្ណោះ។

បន្ថែមពីនេះ​ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការពង្រឹងវិស័យការពារជាតិ​មិនមែនមានន័យថា កម្ពុជាចង់បានសង្គ្រាមនោះទេ ប៉ុន្តែ​ការពង្រឹងធនធានមនុស្ស ពង្រឹងវិស័យការពារជាតិ វិស័យសន្តិសុខជាតិ គឺយើងត្រូវតែធ្វើ។ ការពង្រឹងវិស័យបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងស៉ីវិល សន្តិសុខជាតិ ក៏រាជរដ្ឋាភិបាលត្រូវតែធ្វើជាប់ជាប្រចាំផងដែរ។

ពាក់ព័ន្ធនឹងការពង្រឹងវិស័យការពារជាតិ, ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា​ នៅពេលស្ថានភាពវិលទៅប្រក្រតីភាពឡើងវិញ ​សម្តេចនឹងរៀបរាប់ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យបានដឹងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ចំពោះការពង្រឹងវិស័យការពារជាតិ។ ខណៈនៅក្រសួងការពារជាតិ បានកែទម្រង់ចាប់ពីថ្នាក់ក្រសួង ថ្នាក់អគ្គបញ្ជាការ ប្រភេទទ័ព ថ្នាក់យោធភូមិភាគ ថ្នាក់តំបន់ប្រតិបត្តិការសឹងរង និងកងការពារព្រំដែនជាដើម។

គួររម្លឹកថា ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីពេលថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន ម៉ាណែត ក៏លើកឡើងពីការធ្វើកំណែទម្រង់វិស័យការពារជាតិចុងក្រោយនេះ ដោយអនុវត្តតាមគោលការណ៍ ​«បង្រួមក្បាលពង្រីកខ្លួន» ដើម្បីបង្កើនប្រសិទ្ធភាពនិងពង្រឹងខឿនការពារជាតិរយៈពេលវែង។ សម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងការពារជាតិគ្រោងលុបចោលនាយកដ្ឋាន និងការិយាល័យមួយចំនួន ហើយត្រូវច្របាច់បញ្ចូលគ្នារវាងការិយាល័យដែលមានមុខងារត្រួតស៊ីគ្នា។ ​ប្រភេទទ័ព និងកម្លាំងប្រយុទ្ធដែលមានមុខងារដូចគ្នាក៏ត្រូវលុបចោលដែរ៕