* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្នុងប្រវត្តិសាស្ត្រនៃការទាមទារទឹកដីពីប្រទេសថៃ កម្ពុជាមិនបានប្រើកម្លាំងប្រដាប់អាវុធនោះទេ ពោលគឺការដាក់សម្ពាធពីច្បាប់អន្តរជាតិ (Video inside)

08-10-2026 12:34

(បាត់ដំបង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានថ្លែងថាក្នុងប្រវត្តិសាស្ត្រនៃការទាមទារទឹកដីពីប្រទេសថៃ កម្ពុជាមិនបានប្រើកម្លាំងប្រដាប់អាវុធនោះទេ ពោលគឺការដាក់សម្ពាធពីច្បាប់អន្តរជាតិ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពង់ចែកសញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យា​ល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២,០០១នាក់ នារី ១,២៥១នាក់។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងរំលឹកពីប្រវត្តិនៃការកាន់កាប់ទឹកដីខេត្តបាត់ដំបងពីសំណាក់ប្រទេសថៃ (កាលនោះហៅថាសៀម) អស់រយៈពេល ១០០ឆ្នាំ ជារយៈពេលដ៏យូរ និងរយៈពេល ៥ឆ្នាំ ក្រោមការគ្រប់គ្រងរបស់ទាហានជប៉ុន។ ជាលទ្ធផល ការដោះស្រាយបញ្ហានេះ ត្រូវបានបិទបញ្ចប់ដោយឥទ្ធិពលច្បាប់អន្តរជាតិ និងសម្ពាធការទូត ដែលមានប្រទេសបារាំងជាអ្នកសម្របសម្រួល និងបណ្ដាប្រទេសមួយចំនួនផ្សេងទៀត។

បញ្ហាចំពោះមុខនាពេលនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជានៅតែបន្តទាមទារទឹកដីដែលភាគីថៃកំពុងកាន់កាប់បណ្ដោះអាសន្នត្រឡប់មកវិញ តាមយន្តការដែលមានស្រាប់ ដូចជាលិខិតបទដ្ឋានគតិយុត្ត ច្បាប់អន្តរជាតិ និងការទូត។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា «ការការពារទឹកដីនៅតែជាកាតព្វកិច្ចរបស់យើង ទោះជាយ៉ាងណាយើងមានការសោកស្ដាយដែលការប៉ះគ្នាពេលនេះ យើងបានបាត់បង់នូវការគ្រប់គ្រងតំបន់មួយចំនួន។ យើងមិនសប្បាយ ហើយក៏មិនព្រមទទួលស្គាល់នោះដែរ ព្រោះគ្រប់សមរភូមិសុទ្ធតែមានឈាមវីរយុទ្ធជនរបស់យើង រួមទាំងអ្នកបាត់ដំបងផង ដែលបានពលីជីវិតការពារទឹកដី»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ថា កម្ពុជានៅតែបន្តច្បាំង ប៉ុន្តែច្បាំងតាមផ្លូវការទូត ទោះបីមានមតិរិះគន់យ៉ាងណា ក៏កម្ពុជានៅតែជឿជាក់ថា បើរដ្ឋាភិបាលមិនចុះហត្ថលេខាប្រគល់ឱ្យទេនោះ យើងនៅតែបន្តប្រើប្រាស់ការទូតដើម្បីយកទឹកដីត្រឡប់មកវិញ។

សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់សារជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការប្រើប្រាស់កម្លាំងប្រដាប់អាវុធកាន់កាប់ទឹកដី ដែលខុសនឹងច្បាប់អន្តរជាតិ។ សម្ដេច សង្ឃឹមថាស្ថានភាពនឹងឆាប់ត្រឡប់ទៅកាន់ប្រក្រតីភាពឡើងវិញ ដើម្បីអនុញ្ញាតឱ្យប្រជាជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន។

សូមជម្រាបថា ក្រោយបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីថៃបានបន្តកាន់កាប់ និងធ្វើសកម្មភាពរំលោភបំពានលើទឹកដីកម្ពុជាជាច្រើនទីតាំង។ ទីតាំងទាំងនោះរួមមាន តំបន់បឹងត្រកួន ដែលមានផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរកំពុងឆេះ និងស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់។

នៅតំបន់អូរទឹកចោល ក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានបន្តឈូសឆាយដីធ្លី សាងសង់ផ្លូវ និងសំណង់បេតុងពីតំបន់ប្រាសាទខ្នារ ឆ្ពោះទៅប្រាសាទតាក្របី។ លើសពីនេះ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ កងកម្លាំងថៃបានវាស់វែង និងបែងចែកដីចំនួន៣កន្លែងដល់ប្រជាពលរដ្ឋថៃ។

មួយវិញទៀត នៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ យោធាថៃបានដាក់ទូកុងតឺន័រ រាយបន្លាលួស និងលើកទង់ជាតិរបស់ខ្លួននៅក្នុងទឹកដីកម្ពុជា។ សកម្មភាពទាំងនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាធ្វើការតវ៉ា និងថ្កោលទោសយ៉ាងដាច់អហង្ការ ដោយបញ្ជាក់ថា ការកាន់កាប់ទាំងនេះមិនប៉ះពាល់ដល់សិទ្ធិ និងជំហរស្របច្បាប់របស់កម្ពុជាលើការកំណត់ព្រំដែនអន្តរជាតិនោះទេ៕