* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែបន្ត «ច្បាំងតាមផ្លូវការទូត និងច្បាប់អន្តរជាតិ» ជាប្រចាំ ដើម្បីទាមទារយកទឹកដីទាំងនោះត្រឡប់មកវិញ (Video inside)

08-10-2026 13:25

(បាត់ដំបង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងដាច់អហង្ការថា ការបាត់បង់ការគ្រប់គ្រងលើទីតាំងមួយចំនួននៅតាមព្រំដែន មិនមែនមានន័យថា កម្ពុជាកាត់ទឹកដីឱ្យគេនោះឡើយ។ ដរាបណារាជរដ្ឋាភិបាលមិនបានចុះហត្ថលេខា ទឹកដីទាំងនោះនៅតែជាទឹកដីស្របច្បាប់របស់កម្ពុជាជានិច្ច ហើយកម្ពុជានៅតែបន្ត «ច្បាំងតាមផ្លូវការទូត និងច្បាប់អន្តរជាតិ» ជាប្រចាំ ដើម្បីទាមទារយកទឹកដីទាំងនោះត្រឡប់មកវិញ។

ការថ្លែងបញ្ជាក់បែបនេះរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២៦ នេះ។

ថ្លែងទៅកាន់អង្គពិធី សម្តេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់យ៉ាងក្បោះក្បាយអំពីភាពខុសគ្នារវាងពាក្យ «ការបាត់បង់» និង «ការបាត់បង់ការគ្រប់គ្រង» ដោយសម្តេចបានសង្កត់ធ្ងន់ថា៖
«ការបាត់បង់នូវកន្លែងមួយចំនួន មិនមែនបានន័យថាយើងកាត់ឱ្យគេនោះទេ។ ខ្ញុំសូមបញ្ជាក់អំពីពាក្យថាការបាត់បង់ និងការបាត់បង់ការគ្រប់គ្រង ពិតណាស់ជារូបភាពដូចតែគ្នា ដែលយើងលែងនៅកន្លែងនោះបាន ប៉ុន្តែសួរថាតើគេមានភាពជាកម្មសិទ្ធិទេ? គឺអត់ទេ! បើយើងស៊ីញ៉េទៅឱ្យគេ ទើបគេមានកម្មសិទ្ធិ ប៉ុន្តែរាជរដ្ឋាភិបាលមិនបានស៊ីញ៉េឱ្យទៅនរណាឡើយ»។

សម្តេចធិបតីបានគូសបញ្ជាក់ថា គោលជំហររបស់កម្ពុជា គឺទាមទារយ៉ាងម៉ឺងម៉ាត់ស្របតាមអនុសញ្ញា និងសន្ធិសញ្ញាឆ្នាំ១៩០៧ (សន្ធិសញ្ញាបារាំង-សៀម) ដែលមានស្រាប់ជាប្រវត្តិសាស្ត្រ។ កម្ពុជាមិនដែលមានបំណងទាមទារយកទឹកដីរបស់ថៃនោះទេ ប៉ុន្តែកម្ពុជាទាមទារនូវអ្វីដែលជាទឹកដីស្របច្បាប់របស់កម្ពុជាតែប៉ុណ្ណោះ។

រំលឹកមេរៀនប្រវត្តិសាស្ត្រ និងគុណបំណាច់យុទ្ធជន
សម្តេចនាយករដ្ឋមន្ត្រី បានរំលេចអំពីកត្តាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្លាប់បានទាមទារយកទឹកដីខេត្តបាត់ដំបង សៀមរាប និងសិរីសោភ័ណ ត្រឡប់មកវិញពីប្រទេសថៃ តាមរយៈយន្តការចរចា និងសម្ពាធអន្តរជាតិរបស់បារាំងនៅឆ្នាំ១៩០៧ ក៏ដូចជាការធ្លាប់បាត់បង់ការគ្រប់គ្រងរយៈពេលខ្លីប្រមាណ ៥ឆ្នាំ មុនពេលសង្គ្រាមលោកលើកទី២ បញ្ចប់។

សម្តេចបានសម្តែងនូវការសោកស្តាយដែលការប៉ះទង្គិចគ្នាកន្លងមក បានធ្វើឱ្យកម្ពុជាបាត់បង់ការគ្រប់គ្រងលើទីតាំងមួយចំនួនជាបណ្តោះអាសន្ន ប៉ុន្តែរាជរដ្ឋាភិបាលមិនដែលសប្បាយចិត្ត ឬទទួលស្គាល់ការបាត់បង់នោះឡើយ។ សម្តេចបានរំលឹកដោយក្តីក្តុកក្តួល និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជនកម្ពុជាគ្រប់រូប រួមទាំងកងទ័ពដែលជាកូនចៅអ្នកខេត្តបាត់ដំបងផងដែរ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងពលីជីវិតនៅលើសមរភូមិ ដើម្បីការពារបូរណភាពទឹកដីគ្រប់មីលីម៉ែត្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានច្រានចោលការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួនដែលយល់ឃើញថា «បើបាត់បង់ការគ្រប់គ្រង គឺបាត់បង់រហូត» ដោយសម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា៖

«ឥឡូវគឺយើងនៅតែបន្តច្បាំង គឺច្បាំងតាមរយៈការទូត ដើម្បីទាមទារទឹកដីត្រឡប់មកវិញ។ អ្នកខ្លះនិយាយថាបើបាត់ គឺបាត់ហើយ ប៉ុន្តែដរាបណាយើងមិនស៊ីញ៉េកាត់ឱ្យគេ ទឹកដីនោះនៅតែជាទឹកដីស្របច្បាប់របស់យើងជានិច្ច»។

ជាចុងក្រោយ សម្តេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងបន្តទាមទារតាមរយៈយន្តការការទូត យន្តការច្បាប់អន្តរជាតិ និងគ្រប់ច្រកផ្លូវទាំងអស់គ្រប់ពេលវេលា ដោយមិនបណ្តែតបណ្តោយឱ្យអូសបន្លាយពេលរាប់សិបឆ្នាំ ឬរហូតដល់ ១០០ឆ្នាំ ដូចមុនឆ្នាំ១៩០៧ នោះឡើយ ពោលគឺរាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដាក់សម្ពាធ និងចលនាជាប្រចាំ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះឱ្យចប់៕