* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ADB ប្តេជ្ញាចិត្តរួមគ្នាជាមួយក្រសួងបរិស្ថាន ពង្រឹងកិច្ចសហប្រតិបត្តិការការលើការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

08-10-2026 14:53

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសទទួលជួប និងពិភាក្សាការងារជាមួយលោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៦ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ ADB ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់កម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា កម្ពុជាកំពុងឈានទៅមុខយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ចាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះការដាក់ចេញយុទ្ធនាការដើម្បីកម្ពុជា មានភាពស្អាត យុទ្ធនាការបង្កើនគម្របបៃតង តាមរយៈវិធានការដាំដើមឈើឡើងវិញ ការគ្រប់គ្រងសំណល់រឹង-រាវ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតប លោកស្រី Yasmin Siddiqi បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់ក្រសួងបរិស្ថាន ជាពិសេសការជំរុញ លើកទឹកចិត្តដល់យុទ្ធនាការដើម្បីភាពស្អាត ដែលផ្តើមចេញពីសិស្សានុសិស្ស និងយុវជន ដើម្បីអនគតកម្ពុជាមានបរិស្ថានស្អាត។

លោកស្រីបានបញ្ជាក់ថា ADB នឹងបន្តជំរុញការផ្តល់ជំនួយបច្ចេកទេស ក៏ដូចជាហិរញ្ញប្បទាន ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍បៃតង សន្តិសុខស្បៀង និងការកសាងភាពធន់នឹងអាកាសធាតុនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ថែមទៀត។

សូមបញ្ចាក់ថា នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិ និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញរបៀបវារៈបៃតង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល និង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ កិច្ចពិភាក្សាបានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗរួមមាន កិច្ចសហការលើការអភិរក្សតំបន់ការពារធម្មជាតិ និងការការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការប្រែប្រួលអាកាសថាតុដែលជាបញ្ហាសាកល។

លើសពីនេះ ក្រសួងបរិស្ថាន និងធនាគារADB ពិភាក្សាពង្រឹងកិច្ចសហការលើ ការកសាងភាពធន់នឹងអាកាសធាតុរបស់ប្រជាពលរដ្ឋនៅតំបន់ការបារធម្មជាតិ ការគាំទ្រលើការអភិរក្សពូជក្តាម និងអភិរក្សព្រៃកោងកាង នៅតាមតំបន់ឆ្នេរ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងធានាសន្តិសុខស្បៀងយូរអង្វែង។

ភាគីទាំងពីរ ក៏បានពិភាក្សាលើគម្រោងទាក់ទាញ ការវិនិយោគបៃតង និងការអភិវឌ្ឍទីផ្សារឥណទានកាបូនដោយតម្លាភាព សំដៅរួមចំណែក ដល់គោលដៅអព្យាក្រឹតកាបូនរបស់កម្ពុជានៅឆ្នាំ២០៥០៕