* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ១២ នៅវត្តថាន់ ក្នុងខណ្ឌចំការមន នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

08-10-2026 15:02

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន រួមជាមួយថ្នាក់ដឹកនាំជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខណ្ឌចំការមន និងសង្កាត់ទាំង៥ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈអភិបាលខណ្ឌចំការមន និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ១២ និងប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅវត្ត នួនមណីរាម ហៅវត្ត ថាន់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន ញាតកាទាំង ៧ សន្តាន និងវីរជនស្នេហាជាតិ វីរកងទ័ព ដែលបានពលីជី​វិតការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋកម្ពុជា។

ទេយ្យទានដែលប្រគេនព្រះសង្ឃគង់នៅវត្តថាន់ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នាឱកាសនេះ រួមមានបច្ច័យ ចង្ហាន់ ៧ស្រាក់ សាដក ៧ ឈុត បាយបិតបូរ ៧ ស្ករស ១ បាវ ត្រីខ ១ កេស អង្ករ ៦ បាវ ដោះគោខាប់ ១ កេស ទឹកបរិសុទ្ធ ១៥ កេស ទឹកផ្លែឈើ ១២ កេស និងមី ១២ កេសជាដើម។

ក្នុងបរិយា​កាសប្រកបដោយសទ្ធាជ្រះថ្លានេះ លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបានវេរទេយ្យទានទាំងអស់ប្រគេនព្រះសង្ឃ និងឧទិ្ទសកុសលផលបុណ្យជូន​ដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋាន និងជូនដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលកើតមានដល់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ។

ពិធីបុណ្យកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើឡើងតាំងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង ៧ សន្តាន ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផលានិសង្សបានគ្រប់ៗគ្នា។ ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាប់ឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕