* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

វិទ្យា​ស្ថាន​ជាតិពហុ​បច្ចេកទេស​អង្គរ រៀបចំពិធីវេចនំអន្សមសាមគ្គី ឆ្នាំ២០២៦ ដើម្បីផ្សារភ្ជាប់រវាងវប្បធម៌ និងបច្ចេកទេស

08-10-2026 15:04

(សៀមរាប)៖ វិទ្យា​ស្ថាន​ជាតិពហុ​បច្ចេកទេស​អង្គរ (NPIA) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីវេចនំអន្សមសាមគ្គី ឆ្នាំ២០២៦ ដើម្បីផ្សារភ្ជាប់រវាងវប្បធម៌ និងបច្ចេកទេស។ ជាពិសេសក្នុងគោលបំណងដើម្បីឲ្យសិស្ស និស្សិត បានចេះពីបច្ចេកទេសផង និងយល់ដឹងពីវប្បធម៌ ប្រពៃណីរបស់ខ្មែរផង។

លោកស្រី សេង កនិកា នាយិការង នៃវិទ្យា​ស្ថាន​ជាតិពហុ​បច្ចេកទេស​អង្គរ បានឲ្យដឹងថា នេះជាឆ្នាំទី២ហើយ ដែលវិទ្យា​ស្ថាន​រៀបចំពិធីវេចនំអន្សមសាមគ្គីនេះឡើង។ លោកស្រីបន្តថា នៅក្នុងឆ្នាំនេះមានសិស្ស និស្សិតប្រមាណជាង២០០នាក់ចូលរួម និងចែកជា ១២ក្រុម ដែលសិស្ស និស្សិតទាំងអស់ គឺមកពីគ្រប់ជំនាញនៅក្នុងវិទ្យាស្ថាន។ ក្នុងនោះ ក៏មានអ្នកជំនាញវេចនំអន្សម រួមជាមួយគ្រូៗមួយចំនួនជួយបង្ហាត់បង្រៀនផងដែរ។

លោកស្រី បានបន្តថា ក្រោយពីវេចនំអន្សមរួច ក៏មានការប្រកួតប្រជែង ក្នុងចំណោម ១២ក្រុម នឹងរជ្រើសរើសយក៣ក្រុម ដោយយកលេខ ១, ២ និង៣ ក្រុមដែលវេចនំអន្សមបានស្អាត និងមានភាពទាក់ទាញ ទទួលបានរង្វាន់ដើម្បីលើកទឹកចិត្ត។ ដោយឡែក ចំពោះនំអន្សមដែលចម្អិនរួច មួយចំនែកយកទៅវត្ត និងមួយចំណែកទៀតចែកតាមការិយាល័យ និងសិស្ស និស្សិតបរិភោគ។

អ្នកស្រី ណៃ ណាគ្រី ដែលជាសិក្ខាកាមកំពុងសិក្សានៅវិទ្យា​ស្ថាន​ជាតិពហុ​បច្ចេកទេស​អង្គរ (ផ្នែកនំ) បានឲ្យដឹងថា នេះជាលើកទីដំបូងដែលបានចូលរួមវេចនំអន្សមនេះ។ ការវេចនេះ បានផ្តល់ផលប្រយោជន៍​ជាច្រើនដល់យុវជនយុវតី ព្រោះបានយល់ដឹងពីរបៀបវេចនំអន្សម ដែលជានំប្រពៃណីរបស់ខ្មែរយើងជាយូរលង់មក ដែលយើងជាកូនខ្មែរគួរនាំគ្នាចេះវេចឱ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាមរតកនេះទុក។

អ្នកស្រីបានបន្តថា ការវេចនំអន្សមខ្មែរមិនមែនចេះតែវេចៗនោះទេ គឺមានបច្ចេកទេស និងរបៀបវេចទាំងការរៀបចំស្លឹកចេក បាយដំណើប ចេក និងស្នួល ធ្វើយ៉ាងណាឲ្យមានមានសោភ័ណខាងក្រៅ និងរសជាតិឆ្ងាញ់។

ជាមួយនេះ អ្នកស្រី ណាគ្រី បញ្ជាក់ថា អ្នកស្រីនឹងរៀនពីការវេចនំអន្សមបន្ថែមទៀត ដើម្បីបង្ហាត់បង្រៀនពីការវេចនំអន្សមនេះតទៅដល់ក្មេងៗជំនាន់ក្រោយ ឲ្យបានយល់ដឹង​ពីការវេចនំអន្សមរបស់ខ្មែរ។ ក្មេងៗជំនាន់ក្រោយ គាត់មិនសូវយល់ដឹងពីការវេចនំរបស់ខ្មែរយើងនោះទេ ដឹងតែទិញស្រាប់នៅផ្សារ៕