* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកបណ្ឌិត ហេង សំណាង ដឹកនាំក្រុមការងារចូលរួមកាន់បិណ្ឌវេនទី១២ ឧទ្ទិសកុសលដល់វីរកងទ័ពពលី

08-10-2026 15:06

(កំពង់ធំ)៖ លោកបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល ចូលរួមកាន់បិណ្ឌទី១២ ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ ដើម្បីចូលរួមចំណែកថែរក្សា និងលើកស្ទួយប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នៅវត្តក្រពើច័ន្ទរង្សី និងវត្តក្រពើចាស់ ស្ថិតនៅក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម និងពេញដោយសទ្ធាជ្រះថ្លា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ព និងយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានពលីជីវិតយ៉ាងក្លាហានដើម្បីការពារបូរណភាពទឹកដី និងសន្តិភាពនៃមាតុភូមិ។

សកម្មភាពនៃការចូលរួមយ៉ាងជិតស្និទ្ធនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្រុកក្នុងនាមជាពុទ្ធសាសនិកជនដ៏គំរូ ចំពោះព្រះរាជពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំ និងមានអត្ថន័យជ្រាលជ្រៅបំផុតរបស់ជាតិខ្មែរ។

លោកបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបន្តរួមជាកម្លាំងសាមគ្គី និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងចូលរួមសហការរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ គឺជាកត្តាលីករយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជាគ្រឹះយ៉ាងរឹងមាំក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងភូមិ-ឃុំរបស់ខ្លួនឱ្យមានការរីកចម្រើនជាលំដាប់ និងប្រកបដោយចីរភាព។
បណ្ឌិត ហេង សំណាង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យទៅពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា៕