* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តតាកែវ ឧទ្ទិសកុសលដល់វីរកងទ័ពពលីជីវិត ក្នុងពិធីកាន់បិណ្ឌវេនទី១២

08-10-2026 15:14

(តាកែវ)៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តលឹមពូលស្យារាម ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ។ ក្នុងឱកាសដ៏សំខាន់នេះ លោកអភិបាលខេត្តបានធ្វើការបួងសួង និងឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពទាំងអស់ ដែលបានពលីជីវិតនៅសមរភូមិមុខ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងរក្សាបាននូវសុខសន្តិភាពជូនជាតិមាតុភូមិ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទដែលបានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ លោកអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ពីគុណូបការៈដ៏ធំធេងរបស់វីរៈកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីការពារជាតិមាតុភូមិពីការឈ្លានពានរបស់សត្រូវ។ ពលិកម្មដ៏អង់អាចក្លាហាននេះ ត្រូវបានប្រជាពលរដ្ឋទូទាំងប្រទេសចងចាំ និងគោរពដឹងគុណជានិច្ចចំពោះគុណបំណាច់ដ៏ថ្លៃថ្លារបស់វីរៈកងទ័ពជួរមុខរបស់យើង។

ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានលើកឡើងពីការប្ដេជ្ញាចិត្តរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងអស់ ដែលនៅតែបន្តរួមសាមគ្គីគ្នាជាមួយរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ។

ជាពិសេស គឺការគាំទ្រដល់វីរៈកងទ័ពរបស់យើង ដែលកំពុងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសសៀម ប្រកបដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុតជូនជាតិមាតុភូមិ។ ការចូលរួមកាន់បិណ្ឌនេះ មិនត្រឹមតែជាការបំពេញបុណ្យតាមប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញនូវស្មារតីដឹងគុណ និងការបន្តគាំទ្រដល់កិច្ចការពារជាតិផងដែរ៕