* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងសម្តេច ម៉ែន សំអន បានយាង និងអញ្ជើញ ចូលរួមក្នុងពិធីវេនកាន់បិណ្ឌទី១២ នៅវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក

08-10-2026 15:30

(ភ្នំពេញ)៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាង និងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីវេនកាន់បិណ្ឌទី១២ នៅវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សទ្ធាលក្ខិណានុវឌ្ឍសិរី ហង់ ភារី អ៊ឹមសិទ្ធី, លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៍ ករុណាភិរ័ក្ខសីលវិសុទ្ធិ ឡៅ គឹមណៃ លីគឹមហាន, មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឈី ឃាងសេង, មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គួច លាងប៊ួយ បានអញ្ជើញអុជទានធូប បូជាផ្កាភ្ញី ថ្វាយ និងបួងសួងរំលឹកដល់គុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ មុននឹងចាប់ផ្ដើមនមស្សការព្រះរតនត្រៃ បន្ទាប់មកក៏បានរាប់បាត្រជាកិច្ចបង្ហើយបុណ្យ។

គួររំលឹកថា វេនកាន់បិណ្ឌទី១២នេះ ជាវេនរបស់លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សទ្ធាលក្ខិណានុវឌ្ឍសិរី ហង់ ភារី អ៊ឹមសិទ្ធី, លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ករុណា ភិររ័ក្ខសីលវិសុទ្ធិ ឡៅ គឹមណៃ លីគឹមហាន, មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឈី ឃាងសេង និងមហាឧបាសិកាពុទ្ទសាសនូបត្ថម្ភក៍ គួច លាងប៊ួយ ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រារព្ធពិធីជារៀងរាល់ឆ្នាំ។

ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីចម្បងមួយរបស់ជាតិក្នុងព្រះពុទ្ធសាសនា ប្រជាពលរដ្ឋជាពុទ្ធបរិស័ទកម្ពុជាគ្រប់ស្រទាប់វណ្ណៈ មានចិត្តអំណរសាទរយ៉ាងស្រុះស្រួល និងសាមគ្គីគ្នាធ្វើបុណ្យធ្វើទានដោយ សេចក្តីជ្រះថ្លាក្នុងការកាន់បិណ្ឌនេះ នៅតាមទីវត្តអារាមនានា ដើម្បីទទួលយកនូវកុសលផលបុណ្យរៀងៗខ្លួន និងជាការរួមចំណែកលើកស្ទួយ ក៏ដូចជាតម្កើងវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនសុះសាយផងដែរ។ ប្រជាពលរដ្ឋភាគច្រើនបានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាម ពិធីបុណ្យភ្ជុំបិណ្ឌ តែងប្រារព្ធឡើងនៅរៀងរាល់ខែភទ្របទ នៅថ្ងៃ១ រោច រហូតដល់វេលា ១៥រោច ដែលគុណគូ ទៅតាមប្រតិទិន នៃចន្ទគតិ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ៕