* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

CoolApp Desktop បញ្ចេញជំនាន់ថ្មី ! អាប់ដេតមុខងារថ្មី បង្កើនល្បឿន និងប្រសិទ្ធភាព Sync កាន់តែរលូន !

08-10-2026 16:01

(ភ្នំពេញ)៖ កម្មវិធីឆាត និងខលរបស់កូនខ្មែរ CoolApp សម្រាប់កុំព្យូទ័រ (Desktop) បានប្រកាសអាប់ដេតកំណែថ្មី Version 54.0 ដោយបានពង្រឹងប្រសិទ្ធភាពប្រព័ន្ធ ឱ្យកាន់តែលឿនរលូន និងងាយស្រួលប្រើប្រាស់ជាងមុន ដើម្បឆ្លើយតបទៅតាមតម្រូវការទំនាក់ទំនងប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ការអាប់ដេតលើកនេះ ផ្តោតសំខាន់លើការបង្កើនល្បឿននៃការភ្ជាប់ឧបករណ៍ (Link Device) ជាមួយទូរស័ព្ទដៃ និងការ Sync ទិន្នន័យ Channel និង Reel ឱ្យដើររហ័សគ្មានការរអាក់រអួល ព្រមទាំងជួយសម្រួលដល់ការគ្រប់គ្រងសារ និងទិន្នន័យលើកុំព្យូទ័រឱ្យមានភាពរលូនជាងមុន។

នៅក្នុងកំណែថ្មី Version 54 នេះ CoolApp Desktop បានបន្ថែមផ្ទាំងបង្ហាញបញ្ជី Channel ទាំងអស់ដែលអ្នកបាន (Following) ងាយស្រួលក្នុងការស្វែងរក និងតាមដានព័ត៌មាន រួមជាមួយនិមិត្តសញ្ញាស្ពាយទិន្នន័យ (Loading Indicators) សម្រាប់បង្ហាញស្ថានភាពពេលកំពុងទាញយកបញ្ជី Chat និង Channel យ៉ាងច្បាស់លាស់។ បន្ថែមពីនេះប្រព័ន្ធក៏បានកែលម្អសារជូនដំណឹងពេលធ្វើការសម្អាត Clear Cache ក្នុង Channel ដើម្បីកាត់បន្ថយទំហំផ្ទុកទិន្នន័យ ចំណុចនេះអាចបញ្ជាក់ថា ទិន្នន័យនៅក្នុង Channel មិនបាត់នោះទេ នៅពេលអ្នកចូលទៅក្នុងវិញទិន្នន័យនឹងទាញមកវិញដើរជាធម្មតា៕

Please download:
https://downloads.coolapp.com.kh