* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅខេត្តបន្ទាយមានជ័យ ប្រព្រឹត្តទៅដោយរលូន

08-10-2026 16:42

(បន្ទាយមានជ័យ)៖ «ពេលវេលាដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការការពារ និងប្រើប្រាស់សិទ្ធិជាម្ចាស់ប្រទេសបានមកដល់ហើយ»។ នេះជាការលើកឡើងរបស់លោក យ៉ង់ សក្ដិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលដំណើរការការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

លោកបានមានប្រសាសន៍ថា សន្លឹកឆ្នោតមួយសន្លឹក គឺជាសំឡេង និងជាអំណាចរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមកំណត់អនាគតប្រទេសជាតិ តាមរយៈការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ។ ដូច្នេះ ប្រជាពលរដ្ឋគួរយកចិត្តទុកដាក់ និងមិនគួរឱ្យឱកាសក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនកន្លងផុតទៅឡើយ។

លោក យ៉ង់ សក្ដិ បានគូសបញ្ជាក់ពីសារៈសំខាន់នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថា ជាដំណាក់កាលដ៏សំខាន់មួយក្នុងការរៀបចំបញ្ជីបោះឆ្នោតឱ្យមានគុណភាព ពេញលេញ ត្រឹមត្រូវ សុវត្ថិភាព និងមានបច្ចុប្បន្នភាព ដើម្បីបម្រើដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។

ក្នុងឱកាសនោះដែរ ប្រធាន ល.ខ.ប. បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោត ជាពិសេសអ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនទាន់បានធ្វើបច្ចុប្បន្នភាពពីមុនមក។ ការធ្វើបច្ចុប្បន្នភាពនេះ មានសារៈសំខាន់ក្នុងការធានាថា ទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោតមានភាពស៊ីសង្វាក់គ្នា និងអាចកំណត់អត្តសញ្ញាណបានច្បាស់លាស់នៅថ្ងៃបោះឆ្នោត។

ទន្ទឹមនឹងនេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ទោះបីភូមិសាស្ត្រមួយចំនួននៃឃុំ សង្កាត់មួយចំនួនទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក៏ដោយ ក្រុមការងារនៅតែខិតខំអនុវត្តការងារ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាតាមនីតិវិធី។

សូមជម្រាបថា នៅឆ្នាំ២០២៦នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ មានរយៈពេល ៥៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការិយាល័យបើកបម្រើសេវានៅពេលព្រឹក ចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០ និងពេលរសៀល ចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០។

ជាមួយគ្នានេះ ប្រធាន ល.ខ.ប. បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោត អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត អ្នកដែលត្រូវកែតម្រូវទិន្នន័យជីវប្រវត្តិ និងអ្នកដែលត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ដូចជា ការថតរូប និងការផ្តិតស្នាមម្រាមដៃ សូមអញ្ជើញមកកាន់ការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ដែលខ្លួនរស់នៅ ដើម្បីទទួលបានសេវាតាមនីតិវិធី៕