*
គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
*
វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
*
វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
*
កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
*
នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
*
មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
*
CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok
លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំបណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី មាស យ៉ត ដែលទទួលភារកិច្ចនៅកន្លែងថ្មី
08-10-2026 16:51
(កំពង់ធំ)៖ លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ធំ ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំបណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី មាស យ៉ត ដែលទទួលភារកិច្ចនៅកន្លែងថ្មី។
នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ភារកិច្ចបណ្តោះអាសន្នជាមេបញ្ជាការជូនលោកវរសេនីយ៍ឯក ឃុន ប៊ុនហូរ។
លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ ជាអតីតមេបញ្ជាការអាវុធហត្ថស្រុកស្ទោង និងក្រោយមកត្រូវបានតែងតាំងជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថខេត្តកំពង់ធំ៕






