* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បេីកសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ កម្ពុជា-ជប៉ុន លើកទី១៩ ខួបលើកទី១០ ចំណងសម្ព័ន្ធមេត្រីភាពរវាងភ្នំពេញ និងទីក្រុងគីតាគ្យូស៊ុ

08-10-2026 18:02

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក MISUMI Takahito ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចកម្ពុជា នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាសហធិបតីក្នុងសិក្ខាសាលាស្តីពី ទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ កម្ពុជា-ជប៉ុន លើកទី១៩ (២០២៦) ខួបលើកទី១០ ចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងគីតាគ្យូស៊ុ ដោយមានការចូលរួមផងដែរពីលោក SATO Moritaka តំណាងជាន់ខ្ពស់នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនរូបទៀត។

សិក្ខាសាលាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន លើវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់។ បច្ចុប្បន្ននេះ ក៏មានគម្រោងសហប្រតិបត្តិការបច្ចេកទេសដំណាក់កាលទី២ សម្រាប់ពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធលូរបស់រាជធានីភ្នំពេញ និងក្រសួង ឆ្នាំ២០២៤-២០២៧ ព្រមទាំងគម្រោងពង្រឹងសមត្ថភាពប្រតិបត្តិការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ប្រកបដោយនិរន្តរភាព ឆ្នាំ២០២៥-២០២៨ កំពុងដំណើរការផងដែរ។

លោករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះគណៈប្រតិភូ និងមិត្តជប៉ុនទាំងអស់ ដែលបានអញ្ជើញមក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា ដែលបានបន្តគាំទ្រចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

លោកសង្ឃឹមថា សិក្ខាសាលានេះនឹងបង្កើតបាននូវលទ្ធផលលើសពីការផ្លាស់ប្តូរមតិយោបល់ ដោយអាចឈានទៅរកគម្រោងសាកល្បងថ្មី កិច្ចសហប្រតិបត្តិការបច្ចេកទេស ការបណ្តុះបណ្តាលជំនាញ ការគាំទ្រលើប្រតិបត្តិការ និងថែទាំ ការរៀបចំគំរូហិរញ្ញវត្ថុ កម្រៃសេវា និងភាពជាដៃគូរវាងរដ្ឋនិងឯកជន ដែលអាចអនុវត្តបានជាក់ស្តែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជាប្រកបដោយចីរភាព៕