* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តីសុខាភិបាល៖ គ្រូពេទ្យពូកែ ត្រូវតែផ្គុំគ្នា ដោយភាពឆ្នើមមិនមែនឆ្នើមតែម្នាក់ឯងនោះទេ ត្រូវឆ្នើមទាំងអស់គ្នា

08-10-2026 20:00

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលភាព បានគូសបញ្ជាក់ថា ភាពឆ្នើមត្រូវផ្តើមចេញពីវប្បធម៌រំលែកទាំងចំណេះជំនាញ និងបទពិសោធន៍ដល់សហភារតៈ។ គ្រូពេទ្យពូកែ ត្រូវតែផ្គុំគ្នា ដោយភាពឆ្នើមមិនមែនឆ្នើមតែម្នាក់ឯងនោះទេ ត្រូវឆ្នើមទាំងអស់គ្នា។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសបានអញ្ជើញក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៨ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមា» នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានបន្តថា ក្នុងនាមជាគ្រូពេទ្យត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពឥតឈប់ឈរទាំងចំណេះ ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ការលើកកម្ពស់គុណភាព សុវត្ថិភាព ក្នុងការបម្រើសេវា ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ក្រុមគ្រូពេទ្យត្រូវមានវប្បធម៌ចែករំលែកដល់សហភារតរៈ ជាក្រុមការងារ ជាអ្នករួមវិជ្ជាជីវៈ ដើម្បីវឌ្ឍនភាពនៅលើទំព័របច្ចុប្បន្នភាពជាមួយគ្នា ដើម្បីផលប្រយោជន៍ និងទំនុកចិត្តរបស់អ្នកជំងឺ។ បន្ថែមពីនេះលោកសាស្រ្តាចារ្យ មានក្តីរំពឹង ចំពោះបងប្អូនសហភាតរៈទាំងអស់ ដែលស្ថិតនៅលើនាវាវិស័យសុខាភិបាលទាំងអស់គ្នាដោយ «ការរៀនសូត្របន្តឥតឈប់ឈរ ប្រមូលផ្គុំគ្នា» ដើម្បីចូលរួមផ្លាស់ប្តូរបទពិសោធន៍នៃការអនុវត្តជាក់ស្តែង ដើម្បីស្វែងយល់និងពង្រឹងគុណភាពកាន់តែប្រសើរទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់អង្គសន្និសីទផងដែរ។

សូមជម្រាបថាការរៀបចំសន្និសីទវេជ្ជសាស្ត្រមាតា ទារក និងកុមារជានេះ ក្នុងគោលបំណងបង្កើនឱ្យមានទំនាក់ទំនងល្អជាសហភាតរៈរវាងគ្នានិងគ្នា រួមទាំងវិស័យឯកជន ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយគ្នា ស្តីពីការថែទាំព្យាបាលមាតា ទារក និងកុមារ។ ប្រធានបទឆ្នាំនេះ គឺបង្ហាញយ៉ាងច្បាស់នូវគោលបំណងរួមសាមគ្គីគ្នា ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ ដែលជាធនធានអនាគតសម្រាប់ប្រទេសជាតិ។ ពិតណាស់ការព្យាបាល សង្គ្រោះជីវិត គឺជាតួនាទីសំខាន់របស់យើង ហើយការជួយឱ្យអ្នកជំងឺមានសុខភាពកាន់តែល្អប្រសើរ គឺជាកាតព្វកិច្ចចម្បងរួមគ្នា ដែលនេះជាសកម្មភាពរួមចំណែក អភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលមាតា ទារក និងកុមារ លើកកម្ពស់សុវត្ថិភាពអ្នកជំងឺ និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ។

សន្និសីទនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យខេត្ត ស្រុក និងវិស័យឯកជន ព្រមទាំងអង្គការដៃគូ។ សន្និសីទនេះ ក៏ជាការបង្កើតឱកាសទំនាក់ទំនង រួមគ្នាពិភាក្សារកដំណោះស្រាយ ចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពដល់មន្រ្តីសុខាភិបាលនៅគ្រប់កម្រិត ដើម្បីសុខុមាលភាពមាតា ទារក និងកុមារ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង៕