* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ជីវ ចាន់តារា នាំយកទេយ្យទាន និងបច្ច័យប្រគេន​ព្រះសង្ឃ​គង់ចាំព្រះវស្សា នៅវត្តជយមង្គលារាម (វត្តវាលពួច) ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

08-10-2026 21:36

(កំពត)៖ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ បានដឹកនាំសហការី បាននាំយកទេយ្យទាន សម្ភារៈបរិក្ខារ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ទៅវេរប្រគេនជូនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តជយមង្គលារាម ហៅ វត្តវាលពួច ស្ថិតក្នុងភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

ពិធីប្រគល់ និងវេរទេយ្យទាននេះ ត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅ និងពេញដោយសទ្ធាជ្រះថ្លា ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការនៃអយ្យការអមសាលាដំបូងខេត្តកំពត និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តយ៉ាងច្រើនកុះករ ដើម្បីរួមចំណែកទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃរបស់ព្រះសង្ឃដែលកំពុងប្រតិបត្តិធម៌វិន័យក្នុងកំឡុងពេលចូលព្រះវស្សា។

នៅក្នុងឱកាសនោះលោក ជីវ ចាន់តារា បានគូសបញ្ជាក់ថា សកម្មភាពសប្បុរសធម៌ និងការបំពេញកុសលនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែចម្រើនរុងរឿង។

បន្ថែមពីនេះ ការធ្វើបុណ្យទានក្នុងរដូវកាលនេះ ក៏ជាការថែរក្សា និងពង្រឹងនូវប្រពៃណី ទំនៀមទម្លាប់ និង វប្បធម៌ដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង តាំងពីបុរាណកាលមក ក្នុងការសម្តែងនូវកតញ្ញូកតវេទិតាធម៌ចំពោះបុព្វការីជន និងញាតិសន្តានទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

ក្នុងបរិយាកាសប្រកបដោយសេចក្តីសោមនស្សរីករាយ ព្រះចៅអធិការ និងព្រះសង្ឃគ្រប់ព្រះអង្គ​គង់ចាំព្រះវស្សានៅវត្តជយមង្គលារាម បានសម្តែងនូវព្រះអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ជីវ ចាន់តារា ព្រមទាំងសហការី ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់សទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនាផងដែរ៕