* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាលជាមួយ​អ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

08-10-2026 21:51

(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកមានមុខរបរក្រៅប្រព័ន្ធ (ម៉ូតូឌុប, ម៉ូតូកង់បី) ចំនួន ៤៥៥នាក់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងបាននាំមកនូវបណ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនទាំងអស់ផងដែរ។

នាឱកាសនោះលោកស្រីបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលលោកទាំងពីរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសសម្តេចតែងតែមានការអាណិតស្រលាញ់ និងបារម្ភព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ជួបការលំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ការជួបសំណេះសំណាលនាពេលនេះ គឺមានគោលបំណងចង់ដឹងពីសុខទុក្ខរបស់បងប្អូនជាអ្នកម៉ូតូឌុប និងម៉ូតូកង់បី ដែលជាមុខរបរក្រៅប្រព័ន្ធ មិនសូវបាននៅផ្ទះ ដោយជាប់រវល់ ក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ និងចងក្រងគ្នាជាក្រុម ដើម្បីងាយស្រួលផ្សារភ្ជាប់ទំនាក់ទំនងសង្គម ក្នុងការចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេស ការចូលរួមដ៏សកម្ម ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

ជាមួយគ្នានេះលោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានផ្តាំផ្ញើដល់អ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូ កង់បីទាំងអស់ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចជាក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគ យល់អធ្យាស្រ័យគ្នា និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ក្នុងការចូលរួមក្ដាប់មុខសញ្ញាបទល្មើស ដូចជា៖ ចោរកម្ម គ្រឿងញៀន Online Scams និងហេតុការណ៍ផ្សេងៗ ដើម្បីចាត់វិធានការណ៍ ឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ លោកស្រីអភិបាលខេត្តប៉ៃលិន តែងតែជួបសំណេៈសំណាលសួរសុខទុក្ខ ជាមួយបងប្អូនមានមុខរបរក្រៅប្រព័ន្ធ(ម៉ូតូឌុប, ម៉ូតូកង់បី) ដើម្បីបង្កើននូវភាពស្និតស្នាល និងចងក្រងគ្នាជាក្រុម ដែលងាយស្រួលក្នុងការផ្សារទំនាក់ទំនងគ្នាក្នុងគ្រាបងប្អូនមានបញ្ហាណាមួយជាយថាហេតុ ក្នុងការជួយដោះស្រាយបានទាន់ពេលវេលា ព្រមទាំងបានផ្តល់អំណោយឧបត្ថម្ភ រួមមាន៖ អង្ក, ទឹកស៉ីអ៉ីវ, មី, ពងទា, អាវម៉ូតូឌុប និងថវិកាមួយចំនួនផងដែរ៕