* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តំណាងលោក ហាក់ ម៉ុងហួត នាំអំណោយចុះសួរសុខទុក្ខ​គ្រួសារអតីតយុទ្ធជននៅភូមិក្រយា ស្រុកសន្ទុក នៅខេត្តកំពង់ធំ

09-10-2026 10:15

(កំពង់ធំ)៖ លោកស្រី អុឹម សុខវីន រួមជាមួយលោក យ៉ង់ វិសាល អភិបាលរងស្រុកតាំងគោក តំណាងលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ បាននាំអំណោយចុះសួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាពជាមួយគ្រួសារអតីតយុទ្ធជនយ៉ាងស្និទ្ធស្នាល នៅភូមិក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ការនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជននេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់​ខ្ពស់របស់​អាជ្ញាធតស្រុកតាំងគោក ចំពោះការលះបង់ដ៏ធំធេង​របស់អតីតយុទ្ធជន ដែលបានពលីកម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។ ក្នុងឱកាសនោះ លោកស្រី អុឹម សុខវីន និងលោក យ៉ង់ វិសាល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ​ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានឧបត្ថម្ភជាអំណោយមួយចំនួនដល់គ្រួសារអតីតយុទ្ធជន ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ។

ការចុះសួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាពនេះ មិនត្រឹមតែជាការផ្តល់នូវជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។ នេះឆ្លុះបញ្ចាំងឱ្យឃើញពីការដឹងគុណ និងការចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរជនទាំងឡាយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងការពារប្រទេសជាតិ។ អាជ្ញាធរមូលដ្ឋានប្តេជ្ញាបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដើម្បីធានាថាពួកគាត់ទទួលបាននូវជីវភាពសមរម្យ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម៕