* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់លើដំណាំស្រូវដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

09-10-2026 10:42

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃផលប៉ះពាល់លើដំណាំស្រូវដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះមានការចូលរួមពីគណៈអភិបាលខេត្ត អភិបាលក្រុង-ស្រុកទាំង៩ មេឃុំ និងមន្ត្រីកសិកម្មឃុំ ព្រមទាំងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមការវាយតម្លៃបឋម ផ្ទៃដីដំណាំស្រូវប៉ះពាល់ចំនួន ៣៦,១៣៥ហិកតា និងខូចខាត ២,៣៥១ហិកតា។

នាឱកាសនោះ កិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ និងមន្ទីរជំនាញពាក់ព័ន្ធឱ្យបន្តចុះវាយតម្លៃ ធ្វើបច្ចុប្បន្នភាព ផលប៉ះពាល់ និងខូចខាត និងភាពស្តារឡើងវិញឱ្យបានជាក់លាក់ ព្រមទាំងកំណត់ឱ្យច្បាស់ពីគ្រួសារដែលរងគ្រោះ ក៏ដូចជាស្ថានភាពដំណាំ និងលទ្ធភាពដាំដុះស្តារឡើងវិញ និងលទ្ធភាពទឹកស្រោចស្រព សម្រាប់សុំគោលការណ៍រាជរដ្ឋាភិបាលដើម្បីពិនិត្យលទ្ធភាពដោះស្រាយ ផ្តល់ គ្រាប់ពូជស្រូវ គ្រាប់ពូជដំណាំរួមផ្សំ និងស្បៀងជូនគ្រួសាររងគ្រោះ និងគ្រួសារខ្វះខាត ឱ្យបានទាន់ពេលវេលា ព្រមទាំងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។

សូមជម្រាបថា ការវាយតម្លៃផលប៉ះពាល់ឱ្យបានច្បាស់លាស់ និងការឆ្លើយតបឱ្យបានទាន់ពេលវេលា គឺជាមូលដ្ឋានសំខាន់ក្នុងការជួយស្តារជីវភាព និងផលិតកម្មរបស់ប្រជាកសិករដែលរងគ្រោះ៕

បន្ទាប់ពីកិច្ចប្រជុំ កិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពស្រូវដែលរងការជន់លិច នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងពិនិត្យស្ថានភាពទឹកជន់លិចនៅសងខាងផ្លូវវាងក្រុងសិរីសោភ័ណ ដែលមានព្រំប្រទល់ជាមួយស្រុកមង្គលបុរីផងដែរ៕