* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងការងារ និងអង្គការដៃគូ បន្តលើកកម្ពស់សិទ្ធិ និងសុវត្ថិភាពការងារសម្រាប់បងប្អូនកម្មករនិយោជិតឱ្យកាន់តែល្អប្រសើរ

09-10-2026 10:42

(ភ្នំពេញ)៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងវេទិកាកិច្ចសន្ទនាថ្នាក់ជាតិ ស្តីពី "កាលានុវត្តភាពទីផ្សារការងារ និងការលើកកម្ពស់សិទ្ធិ និងសុខសុវត្ថិភាពការងារចំពោះកម្មករនិយោជិតនៅកម្ពុជា" នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ វេទិកាដែលរៀបចំឡើងដោយ វិទ្យាស្ថានជាតិការងារ សហការជាមួយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.) មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គការសង្គមស៊ីវិល សហជីព និយោជក ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ សរុបជាង ២០០នាក់។

វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចការងាររបស់និយោជក និងកម្មករនិយោជិត ចែករំលែកព័ត៌មានអំពីនិន្នាការទីផ្សារការងារ ពង្រឹងការអនុវត្តច្បាប់ការងារ ផ្សព្វផ្សាយសេវា និងអត្ថប្រយោជន៍របស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ព្រមទាំងលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ។ វេទិកានេះក៏ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធចែករំលែកបទពិសោធ ពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងឱកាស និងរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់ការងារសមរម្យ និងសុខុមាលភាពកម្មករនិយោជិតផងដែរ។

ថ្លែងក្នុងពិធីបើក លោក ងុយ រិទ្ធ បានគូសបញ្ជាក់ថា វេទិកានេះឆ្លុះបញ្ចាំងពីភាពជាដៃគូ និងកិច្ចសហការរវាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហជីព និយោជក និងភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការងារសមរម្យ និងសុខុមាលភាពកម្មករនិយោជិត។ ក្រសួងបន្តប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព ស្របតាមអនុសាសន៍គន្លឹះទាំង ១០ ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន និងអនុសាសន៍ទាំង ១០ ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយផ្តោតលើការពង្រឹងស្ថិរភាពទីផ្សារការងារ ការបង្កើនការងារក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ការគ្រប់គ្រងការវិលត្រឡប់របស់ពលករ និងការទាក់ទាញការវិនិយោគ ដើម្បីបង្កើតការងារដែលមានតម្លៃបន្ថែមខ្ពស់ជូនប្រជាពលរដ្ឋ។

លោកបានបន្ដថា ក្រសួងបានពង្រីកការអនុវត្តរបបសន្តិសុខសង្គមដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ និងពង្រឹងភាពធន់នៃជីវភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រសួងបន្តជំរុញកម្មវិធីជាតិបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សម្រាប់គោលដៅ ១,៥ លាននាក់ ព្រមទាំងជំរុញការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញឌីជីថល ការភ្ជាប់គ្រឹះស្ថានបណ្តុះបណ្តាលជាមួយវិស័យឯកជន និងកិច្ចសហការជាមួយដៃគូ ដើម្បីបង្កើនឱកាសការងារសម្រាប់យុវជន។

លោក ងុយ រិទ្ធ បានបង្ហាញឆន្ទៈបន្តពង្រឹងកិច្ចសហការជាមួយអង្គការ គ.ស.ក. អង្គការដៃគូ និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនទីផ្សារការងារដែលមានបរិយាបន្ន ប្រកបដោយភាពធន់ និងចីរភាព ព្រមទាំងជំរុញការផ្សព្វផ្សាយច្បាប់ការងារ ការត្រួតពិនិត្យលក្ខខណ្ឌការងារ និងការដោះស្រាយបញ្ហាប្រឈមរបស់ កម្មករនិយោជិតឱ្យបានទាន់ពេលវេលា។

នាឱកាសនេះ លោកស្រី លុយ ធារី នាយិកាប្រតិបត្តិស្តីទី អង្គការ គ.ស.ក. បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់សិទ្ធិកម្មករនិយោជិត ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ៕