* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយនិវត្តជននៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

09-10-2026 12:14

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន និងជាប្រធានកិត្តិយសសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជននៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកអ៊ំ លោកពូ អ្នកមីង ដែលជាជានិវត្តជន និងមន្រ្តីរាជការជាច្រើនរូបទៀត។

ក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះនិវត្តជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈ និងបានបន្សល់ទុកនូវសមិទ្ធផល និងស្នាដៃជាច្រើន ទាំងផ្នែកបច្ចេកទេស រដ្ឋបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងហេដ្ឋារចនាសម្ព័ន្ធរឹងដូចជា ផ្លូវថ្នល់ និងស្ពានជាដើម។

លោកបានសង្កត់ធ្ងន់ថា ភាពរីកចម្រើននាពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងត្រួសត្រាយផ្លូវរបស់យុវជនជំនាន់មុនបានឡើយ ស្របតាមពាក្យស្លោក«ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍»។

លោករដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងគណៈកម្មាធិការកណ្តាលនៃសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំបំពេញការងារជាឧត្តមប្រយោជន៍សម្រាប់មន្រ្តីរាជការ និងនិវត្តជន។ ជាមួយគ្នានេះលោកក៏បានជំរុញឱ្យបន្តបង្កើតយន្តការការងាររួមគ្នា ដើម្បីជួយសម្រាលបន្ទុក និងការលំបាកផ្សេងៗដល់និវត្តជន ជាពិសេសនិវត្តជនដែលកំពុងសម្រាកព្យាបាលជំងឺ ដោយត្រូវបន្តចុះសួរសុខទុក្ខពួកគាត់។

នៅក្នុងពិធីសំណេះសំណាលនេះ ក្រសួងក៏បានឧបត្ថម្ភវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់និវត្តជនទាំង ៣០០រូប ដោយលោករដ្ឋមន្រ្តីបានប្រសិទ្ធពរជ័យជូនលោក លោកស្រី ជាពិសេសលោកអ៊ំ លោកពូ អ្នកមីងជានិវត្តជនទាំងអស់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ មានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមប្រកបដោយពុទ្ធពរ ទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕