* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ (Video inside)

09-10-2026 13:13

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានអញ្ជើញដល់ប្រទេស​កម្ពុជា​​ហើយនៅវេលាម៉ោង១២៖៣០នាទីរសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីបំពេញ​ទស្ស​នកិច្ចរយៈពេលពីរថ្ងៃ ដែលជាចំណែកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការកម្ពុជា និងវៀតណាម។

ដំណើរអញ្ជើញដល់របស់លោកនាយករដ្ឋមន្ត្រីនៅព្រលានយន្តហោះអន្តរជាតិតេជោ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែន លោក ឈិន កេតនា ព្រមទាំងមន្ត្រីជាន់​ខ្ពស់ក្រសួង​ការបរទេសកម្ពុជា។

ដំណើរទស្សនកិច្ចរបស់លោក ឡេ មិញ ហ៊ឹង នៅកម្ពុជានាពេលនេះ ធ្វើឡើងតប​តាម​ការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា​ ដំណើរទស្សនកិច្ចពីថ្ងៃទី៩ ដល់ទី១០ ខែតុលា​នេះ លោក ឡេ មិញ ហ៊ឹង នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៅព្រះបរមរាជវាំង។

លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា​ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ក្រសួងការបរទេស បានឱ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីការ​ពង្រឹង​ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក ឡេ មិញ ហ៊ឹង នឹង​ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ព្រមទាំងរឹតចំណងសាមគ្គីភាព និងបញ្ជាក់ពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី។

សូមបញ្ជាក់ថា លោក ឡេ មិញ ហ៊ឹង អាយុ ៥៦ឆ្នាំ ត្រូវបានសភាវៀតណាម បោះឆ្នោត​ជ្រើស​តាំង​ជា​នាយក​រដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សម្រាប់អាណត្តិ​៥ឆ្នាំ ជំនួស​តំណែង​របស់លោក ផាម មិញ ជិញ។

នាយករដ្ឋមន្ត្រីដែលបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីប្រទេសជប៉ុនរូបនេះ មុនពេល​ក្លាយ​ជានាយករដ្ឋមន្ត្រី ធ្លាប់កាន់តំណែងជាទេសាភិបាលធនាគារកណ្តាល​វៀតណាម ពី​ឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០ ដោយបានក្លាយជាទេសាភិបាលវ័យក្មេងបំផុតក្នុងប្រវត្តិ​សាស្ត្រធ​នាគារកណ្តាលនៅអាយុ ៤៦ឆ្នាំ។ នៅក្នុងខែមករា ឆ្នាំ២០២៦ លោក ក៏ត្រូវបាន​ជ្រើស​រើសជាសមាជិកការិយាល័យនយោបាយ ដែលជាស្ថាប័នកំពូលរបស់បក្សកុ​ម្មុយ​នីស្ត​វៀតណាម។

ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីខែមេសា លោក ឡេ មិញ ហ៊ឹង ទើប​នឹង​ធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសឡាវ កាលពីថ្ងៃទី៨ ខែតុលា ហើយ​បន្តដំណើរមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែតុលានេះ។ ដំណើទស្សន​កិច្ច​នេះ ត្រូវបានគេមើលឃើញថា ជាគោលនយោបាយពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និង​នយោបាយរវាងវៀតណាម ឡាវ និងកម្ពុជា ដែលជាប្រទេសភូមិផងរបងជាប់គ្នាឱ្យកាន់​តែស៊ីជម្រៅ និងលើកកម្ពស់ទំនុកចិត្តរវាងគ្នាឱ្យកាន់តែខ្លាំងក្លា ដ្បិតប្រទេសទាំង៣​ប្រៀប​​ដូចមុំចង្ក្រានដែលតែងតែពូតដៃគ្នាជម្នះការលំបាក និងរំដោះខ្លួនចេញ​ពីអាណា​និគម​បារាំងកាលពីអតីតកាល៕