* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងកិច្ចការនារី ជូនដំណឹងពីការរៀបចំព្រឹត្តិការណ៍អម «ហ្រ្វង់កូតិច-FrancoTech» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦

09-10-2026 14:45

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងកិច្ចការនារី បានបញ្ជាក់ថា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងក្រោមការប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក.ប.ទ. សហការជាមួយក្រសួងកិច្ចការនារី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធនិយោជកនិយាយភាសាបារាំង (APF) និងដៃគូពាក់ព័ន្ធ គ្រោងនឹងរៀបចំព្រឹត្តិការណ៍អម «ហ្រ្វង់កូតិច-FrancoTech» ក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ព្រឹត្តិការណ៍អម «ហ្រ្វង់កូតិច-FrancoTech» ឆ្នាំ២០២៦ នឹងប្រមូលផ្ដុំដោយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលថ្នាក់ដឹកនាំ អ្នកជំនាញ ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន និងធុរកិច្ចថ្មីមកពីបណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីចែករំលែកចំណេះដឹង បទពិសោធ បច្ចេកវិទ្យាថ្មីៗ និងឧត្តមានុវត្តន៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិនិយោគ ព្រមទាំងតភ្ជាប់សហគមន៍ហ្វ្រង់កូហ្វូនីនិងអាស៊ាន។ ព្រឹត្តិការណ៍នេះមានកម្មវិធីសំខាន់ៗ ដូចជា៖ ១.ពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ ២.ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល ៣.វេទិកាវិនិយោគ ៤.ការផ្គូផ្គងធុរកិច្ច និង ៥.វេទិកាពិភាក្សា ដែលផ្តោតលើប្រធានបទស្នូលចំនួន ៧ រួមមាន៖ ឱកាសនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI), រដ្ឋាភិបាលឌីជីថល, បច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិយាបន្នហិរញ្ញវត្ថុ, បច្ចេកវិទ្យាកសិកម្មនិងសន្តិសុខស្បៀង, ធុរកិច្ចថ្មីឌីជីថលនិងនវានុវត្តន៍, ស្ត្រីនៅក្នុងនវានុវត្តន៍, និងបច្ចេកវិទ្យាសម្រាប់ទេសចរណ៍និងវប្បធម៌។

ក.ប.ទ. និងក្រសួងកិច្ចការនារី សូមអញ្ជើញក្រសួង-ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យា ប្រតិបត្តិករទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថលទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើ ដើម្បីតាំងបង្ហាញថ្នាល សេវាដំណោះស្រាយឌីជីថល និងបច្ចេកវិទ្យាឌីជីថលជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ។

ទន្ទឹមនឹងនេះ ក.ប.ទ. និងក្រសួងកិច្ចការនារី សូមអញ្ជើញសាធារណជនទាំងអស់ ចូលរួមព្រឹត្តិការណ៍ខាងលើ ឱ្យបានច្រើនកុះករដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាថ្មីៗ ព្រមទាំងចាប់យកឱកាស និងចំណេះដឹងថ្មីៗយ៉ាងសម្បូរបែប។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនិងការចុះឈ្មោះចូលរួម សូមចូលទៅកាន់គេហទំព័ររបស់ព្រឹត្តិការណ៍ “ហ្រ្វង់កូតិច-FrancoTech” តាមរយៈតំណភ្ជាប់ https://francotech.gov.kh៕