* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ជួបពិភាក្សាទ្វេភាគី ពង្រឹង​ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ក្រោយពិធីបដិសណ្ឋារកិច្ច

09-10-2026 15:03

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលមេដឹកនាំវៀតណា​មរូបនេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ជំនួបពិភាក្សាទ្វេភាគីកម្រិតកំពូលនេះ បានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី នាយករដ្ឋមន្ត្រីថ្មីវៀតណាម លោក ឡេ មិញហ៉ឹង បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីការ​ពង្រឹង​ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេសកម្ពុជា។

បន្ទាប់ពីកិច្ចប្រជុំទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឡេ មិញហ៉ឹង ត្រូវបានរំពឹងថា នឹងអញ្ជើញធ្វើជាអធិបតីរួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា លោក ឡេ មិញ ហ៉ឺង អាយុ ៥៦ឆ្នាំ ត្រូវបានសភាវៀតណាម បោះឆ្នោត​ជ្រើស​តាំង​ជា​នាយក​រដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សម្រាប់អាណត្តិ​៥ឆ្នាំ ជំនួស​តំណែង​របស់លោក ផាម មិញ ជិញ។ មុនបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីម្សិលមិញនេះ លោកក៏បានបំពេញទស្សនកិច្ចនៅប្រទេសឡាវផងដែរ៕