* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តព្រៃវែង ចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តរោងដំរី ព្រមទាំងប្រគេនបច្ច័យជាង ២២លានរៀល ដើម្បីកសាងសមិទ្ធផលនានាក្នុងទីអារាម

09-10-2026 16:37

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរោងដំរី ស្ថិតនៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ប្រកបដោយសទ្ធាជ្រះថ្លា។

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដើម្បីប្រគេនទេយ្យទានដល់ព្រះសង្ឃ និងបង្សុកូលឧទ្ទិសកុសលជូនដល់ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោក សួន សុម៉ាលីន និងលោកស្រី ក៏បានឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដីមាតុភូមិ។ នេះជាការបង្ហាញនូវការដឹងគុណ និងការចងចាំជានិច្ចចំពោះវីរភាពរបស់ពួកគាត់។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ លោកអភិបាលខេត្ត និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បាននាំយកនូវបច្ច័យចំនួន ២២ ០២០ ០០០រៀល ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ដើម្បីចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តរោងដំរី ឱ្យកាន់តែមានការរីកចម្រើន និងស្រស់បំព្រង។ កាយវិការដ៏សប្បុរសធម៌នេះ មិនត្រឹមតែបានរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះការអភិវឌ្ឍន៍សង្គមជាតិទាំងមូល៕