* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់ពីវិធានការគាំទ្រ និងយន្តការការពារអ្នកសារព័ត៌មានពលរដ្ឋ ព្រមទាំងអំពាវនាវឱ្យមានការចូលរួមប្រកបដោយការទទួលខុសត្រូវ

09-10-2026 16:45

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់អំពីវិធានការនានា ដើម្បីការពារ និងគាំទ្រអ្នកសារព័ត៌មានពលរដ្ឋ (Citizen Journalists) ដែលរាយការណ៍ពីបញ្ហាសហគមន៍ ដូចជា ជម្លោះដីធ្លី បរិស្ថាន និងសិទ្ធិមនុស្ស ព្រមទាំងយន្តការសម្រាប់ជួយពួកគេក្នុងករណីប្រឈមការគំរាមកំហែង។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មាន គោរព និងលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមមាត្រា ៣១ និងមាត្រា៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញក្នុងការចូលរួមរាយការណ៍ បញ្ចេញមតិ ឬចែករំលែកព័ត៌មានអំពីបញ្ហាសង្គម និងសហគមន៍របស់ខ្លួន។ ទន្ទឹមនឹងនេះ ការបញ្ចេញមតិត្រូវតែធ្វើឡើងដោយការទទួលខុសត្រូវ និងគោរពច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវប្រតិបត្តិតាមវិធានសីលធម៌នៃការរស់នៅក្នុងសង្គម ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ សន្តិសុខសាធារណៈ និងសិទ្ធិសេរីភាពរបស់អ្នកដទៃ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងតែងតែលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគី ក្នុងការឆ្លុះបញ្ចាំងពីតថភាពសង្គមដោយស្មោះត្រង់ ផ្អែកលើការពិតដើម្បីចូលរួមក្នុងការស្ថាបនា និងប្រកបដោយការទទួលខុសត្រូវ។ ដោយសារពួកគេពុំមែនជាអ្នកកាសែតអាជីព ពលរដ្ឋដែលមានបំណងចូលរួមរាយការណ៍ត្រូវចូលរួមក្នុងការតម្កល់ប្រយោជន៍សាធារណៈជាធំ ដោយការផ្សព្វផ្សាយរបស់ខ្លួនត្រូវឈរលើភាពត្រឹមត្រូវ ពិតប្រាកដ និងឥតលំអៀង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

បន្ថែមលើនេះ លោកបានបន្តថា ការរាយការណ៍ព័ត៌មានដោយពលរដ្ឋត្រូវស្វែងរកការសហការផ្តល់ព័ត៌មានជូនអាជ្ញាធរ និងមន្ត្រីជំនាញលើវិស័យពាក់ព័ន្ធ ដើម្បីធានាការចូលរួមរបស់ពលរដ្ឋក្នុងការឆ្លុះបញ្ចាំងតថភាពពិត គ្រប់ជ្រុងជ្រោយ និងជួយជំរុញការដោះស្រាយបញ្ហាជូនសហគមន៍បានចំគោលដៅ និងទាន់ពេលវេលា។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា​ ដើម្បីគាំទ្រដល់បរិយាកាសរាយការណ៍ព័ត៌មានត្រឹមត្រូវប្រកបដោយក្រមសីលធម៌ ក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះនិងជាប្រភពក្រមសីលធម៌រួម សម្រាប់អ្នកសារព័ត៌មានអាជីព និងមិនមែនអាជីព និងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា យកទៅអនុវត្តតាម។

ទន្ទឹមនឹងនេះដែរ លោក ទេព អស្នារិទ្ធ បានលើកឡើងថា ធម្មនុញ្ញនេះជាអ្នកចង្អុលផ្លូវ ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា ពលរដ្ឋដែលចូលរួមរាយការណ៍ព័ត៌មាន ឱ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់ និងគោលការណ៍គ្រឹះនៃវិជ្ជាជីវៈក្នុងសកម្មភាពផ្សព្វផ្សាយ ដោយភាពស្មោះត្រង់ ត្រឹមត្រូវ អព្យាក្រឹត ការផ្ទៀងផ្ទាត់ប្រភព និងការគោរពសិទ្ធិបុគ្គល។ ធម្មនុញ្ញនេះ គឺជាខែលការពារតម្លៃរបស់អ្នកសារព័ត៌មានពិតប្រាកដ និងធានាថាការចូលរួមរាយការណ៍ព័ត៌មានពីប្រជាពលរដ្ឋត្រូវបានធ្វើឡើងក្នុងស្មារតីទទួលខុសត្រូវ ជួយការពារសង្គម ប្រយោជន៍សាធារណៈ និងចូលរួមកសាងបរិយាកាសព័ត៌មានសុក្រឹតត្រឹមត្រូវ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព៕