* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈប្រតិភូ FBI សហរដ្ឋអាមេរិក ចុះបំពេញទស្សនកិច្ចនៅខេត្តស្វាយរៀង ពង្រឹងកិច្ចសហការទប់ស្កាត់បទល្មើសឆបោកអនឡាញ

09-10-2026 16:53

(ស្វាយរៀង)៖ ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់នាយកដ្ឋានស៊ើបអង្កេតកម្រិតសហព័ន្ធនៃសហរដ្ឋអាមេរិក (FBI) ដឹកនាំដោយលោកស្រី ជូលៀ ស្ទីវេន (M. Julia Stevens) ប្រធានអនុព័ន្ធអង្គភាពអនុវត្តច្បាប់ ប្រចាំកម្ពុជា និងវៀតណាម បានអញ្ជើញចុះមកបំពេញទស្សនកិច្ច និងពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់នៅក្នុងខេត្តស្វាយរៀង។

ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ និងការពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក (តាមរយៈក្រសួងយុត្តិធម៌ និងស្ថាប័នអនុវត្តច្បាប់) និងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមដៃគ្នាទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាបឱ្យខាងតែបាននូវរាល់បទល្មើសឆ្លងដែន ក៏ដូចជាការតាមប្រមាញ់មេខ្លោង និងអ្នកពាក់ព័ន្ធនឹងបណ្តាញឆបោកអនឡាញ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ក្នុងឱកាសចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងប្រព្រឹត្តបទល្មើសស្កែមអនឡាញដែលអាជ្ញាធរបានបង្រ្កាប នៅក្រុងបាវិត គណៈប្រតិភូក៏បានជួបប្រជុំ និងពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់បំផុតនៅទីនោះផ្ទាល់ ដោយមានការចូលរួមពីលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងរបស់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, តំណាងស្ថាប័នអយ្យការ និងសាលាដំបូងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមទាំងមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចពិភាក្សាការងារ និងការចុះត្រួតពិនិត្យស្ថានភាពភូមិសាស្ត្រជាក់ស្តែងនៅក្រុងបាវិតនេះ គឺដើម្បីវាយតម្លៃពីលទ្ធផលនៃការបង្ក្រាបកន្លងមក ការផ្លាស់ប្តូរព័ត៌មានស៊ើបអង្កេតអន្តរជាតិ និងការស្វែងយល់ពីវិធានការនានា ដើម្បីបន្តកាត់ផ្តាច់ខ្សែច្រវ៉ាក់នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យខានតែបាន។ សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់អំពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្នុងការប្តេជ្ញាចិត្តលុបបំបាត់រាល់សកម្មភាពខុសច្បាប់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម។

គួររំលឹកផងដែរថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមុតស្រួចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នអន្តរក្រសួង រួមទាំងក្រសួងយុត្តិធម៌ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ និងឥតដកថយក្នុងការបោសសម្អាតឧក្រិដ្ឋកម្មបច្ចេកវិទ្យាគ្រប់រូបភាព។

កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ រួមទាំងស្ថាប័នអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក (FBI) កម្ពុជារំពឹងថានឹងកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ការពារសន្តិសុខសង្គម និងលើកកម្ពស់បរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព តម្លាភាព ក្នុងខេត្តស្វាយរៀង ក៏ដូចជាទូទាំងព្រះរាជាណាចក្រកម្ពុជា៕