* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដឹកនាំក្រុមគ្រូពេទ្យមកពី៩រាជធានី-ខេត្ត ធ្វើទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យគំរូ ខេត្តកំពង់ឆ្នាំង

09-10-2026 18:04

(កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមគ្រូពេទ្យ (CPS 1) ចំនួន ៥៩ រូប មកពី ៩ រាជធានី-ខេត្ត ចុះធ្វើទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងដកស្រង់បទពិសោធន៍ល្អៗពីមន្ទីរពេទ្យគំរូមួយនេះ ដែលទទួលបានចំណាត់ថ្នាក់ជាមន្ទីរពេទ្យបង្អែកកម្រិត ៣ និងជាជ័យលាភីក្នុងការផ្ដល់សេវាសាធារណៈគំរូ។

ក្នុងឱកាសនោះ លោក ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំផ្ទាល់ដោយមានការចូលរួមពីលោកស្រី នាង លីណា អនុរដ្ឋលេខាធិការ និងលោកស្រី ឈាង អូនង៉ា អគ្គនាយករង។ គណៈប្រតិភូត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ បានថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចនេះ និងបានប្ដេជ្ញាចែករំលែកបទពិសោធន៍ និងគន្លឹះសំខាន់ៗក្នុងការដឹកនាំមន្ទីរពេទ្យឱ្យទទួលបានជោគជ័យ និងគុណភាពខ្ពស់។

លោកបានបញ្ជាក់ថា ការចែករំលែកនេះ គឺដើម្បីឱ្យក្រុមគ្រូពេទ្យទាំងអស់អាចយកទៅអនុវត្តជាក់ស្ដែងនៅតាមមន្ទីរពេទ្យរៀងៗខ្លួន ក្នុងការបម្រើសេវាថែទាំ និងព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាព។

លោក ឆាយ ឆត្រាវុធ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះផ្ដល់ឱកាសដ៏ល្អសម្រាប់ផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹង ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន ស្របតាមទស្សនៈរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត អ៊ុក ម៉ូលីវណ្ណ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក៏បានធ្វើបទបង្ហាញអំពីសកម្មភាពការងារ និងបទពិសោធន៍ក្នុងការលើកកម្ពស់គុណភាពសេវា ដោយផ្តោតសំខាន់លើការបដិសណ្ឋារកិច្ចអ្នកជំងឺ ដែលជាចំណុចគន្លឹះក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាពខ្ពស់។ ដំណើរទស្សនកិច្ចនេះពិតជាមានអត្ថប្រយោជន៍យ៉ាងធំធេង ក្នុងការដកស្រង់បទពិសោធន៍ល្អៗ និងចំណេះដឹងថ្មីៗពីមន្ទីរពេទ្យគំរូ ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្នុងការចុះទស្សនៈកិច្ចសិក្សាជាក់ស្ដែងនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនាឱកាសនោះ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង, ប្រធានមន្ទីរពេទ្យខេត្ត, រួមទាំងលោក-លោកស្រីជាវេជ្ជបណ្ឌិត ក៏បានធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍ល្អៗ គឺជាបទពិសោធន៍ដែលមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ទទួលបានចំណាត់ថ្នាក់គំរូ ផ្តល់ជូនដល់ក្រុមគ្រូពេទ្យដែលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាទាំងអស់ យកទៅអនុវត្តបន្តដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅតាមស្ថាប័នរៀងៗខ្លួន បទពិសោធន៍ដ៏ល្អទាំងអស់ខាងលើនេះ​​ ក៏មានការផ្ដោតសំខាន់ទៅលើការបដិសណ្ឋារកិច្ចដល់អ្នកជំងឺគឺដែលជាចំណុចសំខាន់មួយមិនអាចខ្វះបានក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាពខ្ពស់៕