* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នាំយកអំណោយជូនវីរកងទ័ព និងវីរនគរបាលឈរជើងតាមព្រំដែន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

09-10-2026 18:07

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ត្រី សាច់ សម្ភារៈពេទ្យ និងសម្ភារៈប្រើប្រាស់មួយចំនួន ផ្តល់ជូនដល់វីរកងទ័ព និងវីរនគរបាល ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្ត។

ពិធីនេះធ្វើឡើងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការដឹងគុណចំពោះកងកម្លាំងដែលបានលះបង់ដើម្បីជាតិ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ «វីរកងទ័ពកម្ពុជា» ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការការពារមាតុភូមិ។

លោកបានសង្កត់ធ្ងន់ថា វីរកងទ័ព គឺជានិមិត្តរូបនៃការលះបង់ដ៏ខ្ពង់ខ្ពស់ និងជារបងការពារជាតិយ៉ាងរឹងមាំ ជាឆ្មាំការពារបូរណភាពទឹកដី និងជាអ្នកថែរក្សាសន្តិភាព សន្តិសុខ និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

លោកអភិបាលខេត្តក៏បានរំលឹកពីការលះបង់ដ៏ធំធេងរបស់វីរកងទ័ព ក្នុងបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីការរំលោភបំពាននានា ដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងនេះ។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកអភិបាលខេត្ត រួមទាំងប្រតិភូ បានជូនពរដល់បងប្អូនវីរកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិ និងប្រជាជន៕