* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»

09-10-2026 19:29

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត និងជំរុញដល់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យសហការរៀបចំអភិវឌ្ឍផលិតផល និងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពី «ទីផ្សារទីបី» ឱ្យមកទស្សនាកម្សាន្តនៅប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត។

ការថ្លែងជំរុញបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់រួមគ្នាជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីបើក «វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ នេះ។

ថ្លែងទៅកាន់អង្គវេទិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាម មានសក្តានុពលធំធេងណាស់ ប៉ុន្តែប្រទេសទាំងពីរមិនទាន់ទាញយកផលប្រយោជន៍បានពេញលេញនៅឡើយទេ។ សម្តេចបានលើកឡើងថា កម្ពុជា និងវៀតណាម មានមូលដ្ឋានរឹងមាំស្រាប់លើវិស័យទេសចរណ៍ ដោយក្នុងឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាមជាង ១លាននាក់ ដែលធ្វើឱ្យវៀតណាមក្លាយជាទីផ្សារទេសចរណ៍ធំជាងគេរបស់កម្ពុជា។ ទន្ទឹមគ្នានេះ ពលរដ្ឋកម្ពុជាកាន់តែច្រើនក៏បានជ្រើសរើសវៀតណាមជាគោលដៅទេសចរណ៍ និងសេវាថែទាំសុខភាព ដោយចំនួនភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៥ បានកើនឡើងប្រមាណ ៤៥% ធៀបនឹងឆ្នាំ២០២៤។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជំហានបន្ទាប់គឺត្រូវប្រែក្លាយលំហូរទេសចរដែលមានស្រាប់ ឱ្យទៅជាកិច្ចសហប្រតិបត្តិការទេសចរណ៍កាន់តែស៊ីជម្រៅ ដោយមិនត្រូវមើលត្រឹមតែការធ្វើដំណើរឆ្លងដែនទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែត្រូវមើលកម្ពុជា និងវៀតណាម ជាគោលដៅទេសចរណ៍ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពីទីផ្សារទីបី។

ក្នុងស្មារតីនេះ សម្តេចធិបតី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងអ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយរួមគ្នា និងចងក្រងកញ្ចប់ទេសចរណ៍រួម កម្ពុជា-វៀតណាម ដែលផ្សារភ្ជាប់រវាង៖

- ទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌពិភពលោក
- ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍
- ទេសចរណ៍តំបន់ឆ្នេរ និងកោះ
- ទេសចរណ៍ទីក្រុង និងទេសចរណ៍សុខភាព។

សម្តេចមហាបវរធិបតី បានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសកាន់តែប្រសើររវាងប្រទេសទាំងពីរ គួបផ្សំនឹងការបង្កើតកញ្ចប់ទេសចរណ៍រួម «ប្រទេសពីរ គោលដៅតែមួយ» នឹងជួយបង្កើនភាពទាក់ទាញ និងពង្រីកសក្តានុពលទីផ្សារទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ សំដៅជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕

Live time: 6:40:17 - 6:42:16