* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល (Video inside)

09-10-2026 19:25

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលធានាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ «បន្តស្តាប់ បន្តកែទម្រង់ បន្តសម្របសម្រួល និងបន្តដោះស្រាយបញ្ហាប្រឈម» ដើម្បីឱ្យវិនិយោគិនអាចចាប់ផ្តើម ពង្រីក និងបន្តវិនិយោគរយៈពេលវែង។

នាឱកាសថ្លែងសន្ទរកថាអញ្ជើញជាអធិបតីភាពក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ជាមួយលោក ឡេ មិញ ហ៊ឹង​ នាយករដ្ឋមន្ត្រីវៀតណាម នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦​ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា ដែលបានសហការរៀបចំវេទិកានេះឡើង។ វត្តមានរបស់ធុរជនកម្ពុជា និងវៀតណាមលើទឹកដីកម្ពុជា បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងចំណាប់អារម្មណ៍របស់វិស័យឯកជន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចរវាងប្រទេសទាំងពីរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តបន្តផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការវិនិយោគ ពោលគឺសុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងការបន្តខិតខំប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ។ យើងនឹងធ្វើជាដៃគូជាមួយវិស័យឯកជន នៅគ្រប់ដំណាក់កាលនៃការវិនិយោគ។ យើងនឹងបន្តស្តាប់ បន្តកែទម្រង់ បន្តសម្របសម្រួល និងបន្តដោះស្រាយបញ្ហាប្រឈមដើម្បីឱ្យវិនិយោគិននៅកម្ពុជា អាចចាប់ផ្តើមអាជីវកម្ម ពង្រីកប្រតិបត្តិការ និងបន្តវិនិយោគជាមួយយើងខ្ញុំក្នុងរយៈពេលវែង»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា និងវៀតណាមមានមូលដ្ឋានដ៏រឹងមាំ សម្រាប់បន្តពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងធុរកិច្ច។ កម្ពុជា និងវៀតណាម មានព្រំដែនជាប់គ្នា និងវិស័យជាច្រើនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក។ យើងត្រូវបន្តពង្រឹងការតភ្ជាប់ សម្រួលការវិនិយោគ ធុរកិច្ច និងពាណិជ្ជកម្ម និងបង្កើតលក្ខខណ្ឌកាន់តែអំណោយផល ដើម្បីឱ្យវិស័យឯកជននៃប្រទេសទាំងពីរអាចធ្វើការជាមួយគ្នាបានកាន់តែងាយស្រួល និងបង្កើតតម្លៃបន្ថែមកាន់តែច្រើន។

ក្នុងន័យនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្តដល់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ បន្តស្វែងរកកាលានុវត្តភាពថ្មីៗ និងពង្រីកកិច្ចសហការពីការធ្វើពាណិជ្ជកម្ម ទៅកាន់ការវិនិយោគ ការផលិត ការកែច្នៃ និងការភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ឱ្យបានកាន់តែច្រើន។

«ខ្ញុំសង្ឃឹមថា វេទិកានាថ្ងៃនេះនឹងមិនបញ្ចប់ត្រឹមការផ្លាស់ប្តូរ យោបល់ និងនាមប័ណ្ណអាជីវកម្មនោះទេ ដូចដែលឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម លើកឡើងក្នុងកិច្ចប្រជុំមុននេះ គឺរៀបចំនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងការគិតគូរថ្មីនៃយន្តការថ្មីមួយ ដើម្បីពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រក្នុងការតភ្ជាប់សេដ្ឋកិច្ចរបស់យើង ហើយបានលើកកម្រិតរហូតដល់ថ្នាក់ឧបនាយករដ្ឋមន្ត្រី ដើម្បីដឹកនាំកិច្ចការងារនេះទាំងសងខាង ក្នុងការដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់កម្ពុជា និងវៀតណាម សម្រាប់តភ្ជាប់ខ្សែច្រវ៉ាកផលិតកម្មនេះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញការពិភាក្សាប្រែក្លាយទៅជាដំណើរទស្សនកិច្ចសិក្សាដល់ទីតាំង ភាពជាដៃគូ កិច្ចព្រមព្រៀង, និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមជូនពរវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងនាំមកនូវភាពជាដៃគូគម្រោងវិនិយោគ និងកាលានុវត្តភាពធុរកិច្ចថ្មីៗជាច្រើនសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានឱ្យដឹងថា វេទិកានេះប្រព្រឹត្តទៅក្នុងពេលដែលស្ថានភាពតំបន់ និងសកលមានការប្រែប្រួលយ៉ាងឆាប់ និងស្មុគស្មាញដែលការណ៍នេះកំពុងជំរុញឱ្យមានការរៀបចំឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់ និងការផ្លាស់ប្តូរនិន្នាការនៃការសម្រេចចិត្តក្នុងការវិនិយោគ។ ក្នុងបរិការណ៍នេះ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺកម្ពុជា និងវៀតណាមបន្តជ្រើសរើសយកការតភ្ជាប់កិច្ចសហប្រតិបត្តិការ និងការបំពេញឱ្យគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែបន្តរក្សាបាននូវភាពរឹងមាំ និងស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងមានសន្ទុះកាន់តែខ្លាំង ទាំងក្នុងទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕