* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយជាស្បៀងអាហារ និងនំអន្សមរាប់ពាន់ ចែកជូនកងកម្លាំងការពារព្រំដែនថ្មដា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

09-10-2026 20:47

(ពោធិ៍សាត់)៖ គណៈប្រតិភូរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរស្រុក-ក្រុង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀង គ្រឿងឧបភោគបរិភោគ ផ្តល់ជូនអង្គភាពកងទ័ព និងនគរបាលឈរជើងការពារព្រំដែនក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ខូយ រីដា បានថ្លែងនូវការកោតសរសើរយ៉ាងក្លៀវក្លា ចំពោះនាយ-ពលទាហាន នាយ-ពលនគរបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានគាំទ្រយ៉ាងពេញទំហឹង និងឥតងាករេ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងគោរពយ៉ាងម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងបទបញ្ជារាប់ទាំងការលះបង់អាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងសុខសន្តិភាព។

លោកអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីជាការតបស្នងសងគុណចំពោះកងកម្លាំងជួរមុខ ដែលបានបូជាកម្លាំងកាយចិត្ត ស្មារតី និងសាច់ស្រស់ឈាមស្រស់ ក្នុងការការពារជាតិ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ បានរៀបចំអំណោយចុះមកជួបផ្ទាល់ ដើម្បីបង្ហាញពីស្មារតី «សមរភូមិក្រោយ ត្រូវជួយសមរភូមិមុខ» និង «សមរភូមិមុខការពារ សមរភូមិក្រោយអភិវឌ្ឍន៍»។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ថោង ថាវរិន្ទ អគ្គមេបញ្ជាការរង កងទ័ពជើងគោក សមរភូមិមុខទិសទី៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ខូយ រីដា និងគណៈប្រតិភូរដ្ឋបាលខេត្ត ដែលតែងតែចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏មានតម្លៃ មកឧបត្ថម្ភដល់កងកម្លាំងជួរមុខជាប់ជាប្រចាំ ដូចភ្លៀងរលឹម។

សម្រាប់អំណោយដែលបាននាំយកមកប្រគល់ជូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រួមមាន៖
*អង្ករ៖ ជាង២១តោន
*សាច់ជ្រូក៖ ១,០០០គីឡូក្រាម
*បន្លែបង្ការ (ស្ពៃក្តោប ខ្ទឹមបារាំង ការ៉ុត ត្រឡាច)៖ ជាង២០០ គីឡូក្រាម
*នំអន្សមជ្រូក៖ ២,២០០នំ
*នំអន្សមចេក៖ ២,២០០នំ ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈជាច្រើនមុខទៀត ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ របស់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់៕