* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់តូបលក់គ្រឿងអលង្ការ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ

09-10-2026 21:12

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វារតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ក្នុងខណ្ឌដូនពេញ ដែលមានតម្លៃសរុបជិត ៤០ម៉ឺនដុល្លារអាមេរិក។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ កិច្ចប្រតិបត្តិការនេះអនុវត្តដោយផ្ទាល់ពីលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

តាមព័ត៌មានបឋម ករណីលួចនេះបានកើតឡើងនៅវេលាម៉ោង ២:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅក្នុងផ្សារចាស់ ស្ថិតក្នុងភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ជា សាភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចមុខផ្សារឯករាជ្យ៣ ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ សុន ចាន់គឹមអាន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់គ្រឿងអលង្ការ មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ១២១WC ផ្លូវលេខ៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួន រួមមាន៖

- ទូរស័ព្ទម៉ាក iPhone ពណ៌ខៀវ ចំនួន១គ្រឿង។
- ខ្សែដៃលោហៈពណ៌លឿងចម្រុះ ចំនួន១០៥ខ្សែ។
- ខ្សែកលោហៈពណ៌លឿង ចំនួន៧៨ខ្សែ។
- កងដៃលោហៈពណ៌លឿង ចំនួន១២៩កង។
- ខ្សែកលោហៈពណ៌លឿងមានត្បូង ចំនួន៧០ខ្សែ។
- ខ្សែកលោហៈពណ៌ស ចំនួន៦ខ្សែ។
- ខ្សែកអង្កាំពណ៌ខៀវ ចំនួន២ខ្សែ។
- ចិញ្ចៀន ចំនួន១៦វង់។
- បណ្តោងត្បូងពណ៌ស ចំនួន៣។

យោងតាមព័ត៌មានដែលបានផ្តល់ឱ្យ សម្ភារៈដែលសមត្ថកិច្ចដកហូតបាន ត្រូវបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានចាត់ទុកថាគ្មានទោស រហូតដល់មានសេចក្តីសម្រេចផ្តន្ទាទោសជាស្ថាពរតាមច្បាប់។