* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ នាយករដ្ឋមន្ត្រីវៀតណាម ពីការវិវត្តថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីជំហរដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ

09-10-2026 22:14

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបពិភាក្សាការងារទ្វេភាគីនៅវិមានសន្តិភាព នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រាបជូន លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អំពីការវិវត្តថ្មីៗនៃស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ព្រមទាំងបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

នៅក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងច្បាស់ថា ជំហរឥតងាករេរបស់កម្ពុជា គឺដោះស្រាយរាល់បញ្ហាព្រំដែនដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ក្រៅពីការលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា-វៀតណាម ទាំងពីររូប ក៏បានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងបានឯកភាពគ្នាជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត ទាំងលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសរវាងបណ្តាខេត្តជាប់ព្រំដែន។

ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ព្រមទាំងជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» ដោយបានឯកភាពជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងយុវជននៃប្រទេសទាំងពីរ រួមគ្នារៀបចំព្រឹត្តិការណ៍នានាឱ្យបានផុលផុស ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ។

បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឡេ មិញហ៊ឹង ក៏បានអញ្ជើញធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់រួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ៦ រវាងប្រទេសទាំងពីរ មុននឹងបន្តអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាល្ងាចថ្ងៃដដែលនោះ៕