* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក កាន់ សុភារៈ និងភរិយា ចូលរួមពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តប្រាំបីមុំ ខេត្តតាកែវ

10-10-2026 12:55

(តាកែវ)៖ លោក កាន់ សុភារៈ អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ គ.ជ.ប រួមជាមួយលោកស្រី មុំ សុវណ្ណនី បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។

ពិធីបុណ្យនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាតិមិត្តទាំងប្រាំពីរសន្តាន ព្រមទាំងបុព្វបុរសខ្មែរ និងវីរកងទ័ពដែលបានពលីជីវិត។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោក កាន់ សុភារៈ និងលោកស្រី បានបូជាផ្កាភ្ញី ទៀន ធូប ថ្វាយចំពោះព្រះរតនត្រ័យ សូត្រមន្ត សមាទានសីល និងឧទ្ទិសមហាកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាតិមិត្តទាំងប្រាំពីរសន្តាន ព្រមទាំងបុព្វបុរសខ្មែរ និងវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងទឹកដីនៃកម្ពុជា។

ជាមួយគ្នានេះ លោក និងលោកស្រី ក៏បានប្រគេនទេយ្យទាន និងបច្ច័យមួយចំនួនជូនព្រះសង្ឃ ដើម្បីចូលរួមឧបត្ថម្ភគាំទ្រវិស័យព្រះពុទ្ធសាសនា និងរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងទីវត្តអារាម ឱ្យមានការរីកចម្រើនបន្ថែមទៀត។

ការចូលរួមកាន់បិណ្ឌនេះ គឺជាការបង្ហាញនូវការគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនចំពោះប្រពៃណី វប្បធម៌ និងព្រះពុទ្ធសាសនា ដែលជាមរតកដ៏មានតម្លៃរបស់ជាតិខ្មែរ។

លោក កាន់ សុភារៈ និងលោកស្រី ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន សម្បូរសប្បាយ និងធ្វើដំណើរទៅទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាពគ្រប់ៗគ្នា៕