* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វត្តព្រះ​វិហារ​​ធំ​​​សសរ​១០០ ក្លាយជាទីបូជនីយដ្ឋាន ដែលប្រជាពុទ្ធបរិស័ទមានសទ្ធា និងក្តីជ្រះថ្លាដ៏មុតមាំ អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

10-10-2026 16:24

(ក្រចេះ)៖ វត្តព្រះ​វិហារ​​ធំ​​​សសរ​១០០ ដែលជាទីបូជនីយដ្ឋានដ៏ចំណាស់នៅស្រុកសំបូរ ខេត្តក្រចេះ បានក្លាយទៅជាទីបូជាប្រកបដោយសទ្ធា និងក្តីជ្រះថ្លាដ៏មុតមាំរបស់ប្រជាពុទ្ធបរិស័ទក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ចាប់តាំងពីបិណ្ឌទី១ រហូតដល់បិណ្ឌទី១៤ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញមូលមីនាំយកចង្ហាន់ និងទេយ្យទានផ្សេងៗប្រគេនព្រះសង្ឃ និងឧទ្ទិសមហាកុសលជូនបុព្វការីជនតាមអំណាចជំនឿប្រពៃណីរបស់ខ្មែរ។

នៅក្នុងពិធីកាន់បិណ្ឌ១៤ វត្តព្រះវិហារធំសសរ១០០ ទទួលបានពុទ្ធបរិស័ទជិត២ពាន់នាក់ ក្នុងនោះមានជនបរទេស ៣៦នាក់។

ក្រៅពីការនាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃហើយនោះ ប្រជាពុទ្ធបរិស័ទ ក៏មិនរំលងឡើយការបូជាធូបទៀននៅមហាចេតិយព្រះនាងក្រពុំឈូក ដែលពួកគេមានជំនឿថា មានបារមីស័ក្តិសិទ្ធិ ដែលជួយសម្រេចរាល់បំណងប្រាថ្នាដែលគេបួងសួងនោះ។

សូមបញ្ជាក់ថា វត្តព្រះ​វិហារ​​ធំ​​​សសរ​១០០ ត្រូវបានសាងសង់លើក​ដំបូងក្នុងសតវត្សរ៍ទី១៦ ដោយព្រះបាទចន្ទរាជា។ ក្នុងវត្តនេះ មានព្រះ​រាជ​ចេតិយ​ដែល​កសាង​ឡើង​​ដោយព្រះបាទ​ចន្ទ​រាជា​នៅក្នុង​ឆ្នាំ​១៥២៩ ពោលគឺ​មុន​ការកសាង​វត្ត​ទៅទៀត​។ ទ្រង់​បាន​បញ្ចុះ​ព្រះរាជ​អដ្ឋិធាតុ​ធីតារបស់​ព្រះអង្គ ព្រះនាម​ព្រះអង្គម្ចាស់​អនុ​ជាតិ​ក្ស​ត្រី​យ៍​វ​ភ​ក័​ក្ត្រ ឬ ព្រះ​នាង​ក្រពុំ​ឈូក តម​កបាន​បញ្ចុះ​ព្រះរាជ​អដ្ឋិធាតុ ព្រះ​ស​ត្ថា​ទី​១ ព្រះ​ជ័យជេដ្ឋា​ទី​១ ព្រះរាជ​សំភារ ចៅពញា​តូ ព្រះ​នាង​ព្រះ​ម៉ែ​យួ បុ​ប្ឋា​វ​តី និង​​ព្រះរាជវង្សានុវង្ស​ជាច្រើនអង្គ។ លុះ​មកដល់​ខែធ្នូ​ គ​.​ស ១៩៥៥ សម្ដេចព្រះឧបយុវរាជ នរោត្តម ​សីហនុ ទ្រង់​បាន​ស្ថាបនា​ព្រះ​ចេតិយ​នេះ​ជាថ្មី ហើយ​ទ្រង់​បាន​សម្ពោធ​ឆ្លង​ព្រះ​ចេតិយ​នេះ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៥៦​។​

បន្ទាប់ពី​កសាង​ចេតិយ​រួច ព្រះរាជា​បាន​ឲ្យ​គេ​សាងសង់​រោងបុណ្យ​ប្រក់​ស្បូវ​យ៉ាង​ស្រស់​ស្អា​ត់​មួយ ក្បែរ​ចេតិយ​នោះ ​ដោយមាន​សសរ​ចំនួន​១០០​ដើម​។ ក្រោយពី​សាងសង​រោងបុណ្យ​រួច ព្រះរាជា​ត្រាស់បង្គាប់​ឱ្យ​រៀបចំ​ពិធីបុណ្យ​ធំ​នៅ​ជិត​មាត់ទន្លេ ដែល​នៅ​ចម្ងាយ​ពី​ឆ្ងាយ​ពី​ព្រះ​ចេតិយ និង​រោងបុណ្យ​នេះ ដោយមាន​អ្នកចូលរួម​ច្រើន​កុះករ​។ នៅក្នុង​ពិធីបុណ្យ​នោះ ព្រះរាជា​ទ្រង់​បាន​ប្រសិទ្ធ​នាម​រោងបុណ្យ​នោះ​ថា «​ព្រះ​វិហារ​ធំ​» លុះ​ក្រោយមកទៀត ទី​អារាម​នេះ​ ក៏​ត្រូវបាន​គេ​ហៅថា «​ព្រះវិហារ​ធំ​សសរ​១០០»​។

រយៈពេល​១០០​ឆ្នាំ​ក្រោយមក ព្រះវិហារ​ដែលមាន​ដំបូល​ប្រក់​ស្បូវ ត្រូវ​បាន​បំផ្លាញ​ដោយ​រន្ទះភ្លើង​បាញ់ ដែល​បានធ្វើ​អោយសសរ​២៨​ដើម​ឆេះ​អស់ ហើយ​នៅសល់​សសរ​តែ​៧២ ដើម​ប៉ុណ្ណោះ ហើយ​ព្រះ​ពុទ្ធបដិមា​ប្រលាក់​ដោយ​ផ្សែងភ្លើង​។

ដោយសារ​គ្រោះធម្មជាតិ​នេះ ប្រជាជន​នៅ​ទី​នោះបាន​ស្ថាបនា​ព្រះវិហារ​នេះ​ឡើងវិញ ប៉ុន្តែ​មាន​សសរ​តែ​៧២​ដើម​ទេ​។ រហូតមកដល់​ឆ្នាំ​១៩៧៨ ព្រះវិហារ​សសរ​១០០ ត្រូវបាន​រុះរើ ហើយ​សាងសង់​ឡើងវិញ ដោយមាន​បណ្ដោយ​៣៥​ម៉ែត្រ ទទឹង​១៨​ម៉ែត្រ មាន​កម្ពស់ ២៣​ម៉ែត្រ និង​សសរ​១១៦​ដើម​។ ព្រះវិហារ​ថ្មី​ត្រូវបាន​ស្ថាបនា​រួចរាល់​ និង​បញ្ចុះ​សីមា​នៅ​ថ្ងៃទី​១៤ មករា ១៩៩៨​។​ បច្ចុប្បន្ន​​ព្រះវិហារ ​នេះ​​​មាន​សសរ​ស៊ីម៉ងត៍ សុទ្ធ​ចំនួន​១១៦​ដើម​៕