* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រុមការងាររាជរដ្ឋាភិបាលបានចាប់ដៃសាមគ្គីគ្នាប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមបណ្ដាវត្តទូទាំងស្រុកគិរីវង់

11-10-2026 10:23

(តាកែវ)៖ លោក សុខ សូកាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ និងក្រុមការងារចុះមូលដ្ឋានឃុំទាំង១២ ក្នុងស្រុកគិរីវង់ ប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តចំនួន៥០។

ពិធីបុណ្យដ៏ថ្លៃថ្លានេះ ធ្វើឡើងក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន បុព្វការីជន ញាតកាទាំងប្រាំពីរសណ្តាន និងវីរយុទ្ធជនដែលបានពលីដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។

ក្រុមការងារចុះមូលដ្ឋានទាំង១២ឃុំ បាននាំយកទេយ្យទាន និងបច្ច័យ ក្រុមគ្រួសារសម្តេចវិបុលបញ្ញាសុខ អាន, លោក ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ, ក្រុមការងារចុះមូលដ្ឋានឃុំទាំង១២ ទៅប្រគេនព្រះសង្ឃទាំង៥០វត្ត។

ការប្រគេនទេយ្យទាននេះ គឺដើម្បីបួងសួងសុំសេចក្តីសុខចម្រើន និងសុភមង្គលកើតមានដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងប្រទេសជាតិទាំងមូលបានសុខសាន្តជានិច្ចនិរន្តរ៍។ ស្ថិតក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងភាពសប្បាយរីករាយ ក្រុមការងារបានវេរទេយ្យទាន និងបច្ច័យទាំងអស់ប្រគេនព្រះសង្ឃដោយផ្ទាល់ដៃ។

វត្តទាំង៥០ នៅក្នុងឃុំទាំង១២ នៃស្រុកគិរីវង់ដែលទទួលបានទេយ្យទាន និងបច្ច័យ រួមមាន ឃុំអង្គប្រាសាទ ចំនួន៥វត្ត, ឃុំព្រះបាទជាន់ជុំ ចំនួន៣វត្ត, ឃុំកំណប់ ចំនួន១វត្ត, ឃុំកំពែង ចំនួន៦វត្ត, ឃុំគិរីចុងកោះ ចំនួន១វត្ត, ឃុំគោកព្រេច ចំនួន៧វត្ត, ឃុំភ្នំដិន ចំនួន២វត្ត, ឃុំព្រៃអំពក ចំនួន៤វត្ត, ឃុំព្រៃរំដេង ចំនួន៧វត្ត, ឃុំរាមអណ្តើក ចំនួន៣វត្ត, ឃុំសោម ចំនួន៥វត្ត និងឃុំតាអូរ ចំនួន៦វត្ត។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំ និងមានសារៈសំខាន់របស់ប្រទេសកម្ពុជា ដែលតែងត្រូវបានប្រារព្ធឡើងពីថ្ងៃ១រោច ដល់១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន ទំនុកបម្រុងព្រះសង្ឃ ពង្រឹងសាមគ្គីភាពក្នុងសង្គម និងបណ្តុះស្មារតីកតញ្ញុតាធម៌ ដល់កូនចៅជំនាន់ក្រោយឲ្យចេះដឹងគុណដូនតា និងបុព្វការីជន៕