* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជាតិ​ អន្តរជាតិជាង ១៥ម៉ឺននាក់

12-10-2026 08:47

(កំពង់ចាម)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខេត្តកំពង់ចាម បានទាក់ទាញភ្ញៀវទេសចរ ១៥១.៤០៤នាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្ត។

ក្នុងចំណោមភ្ញៀវទេសចរសរុបនេះ ភ្ញៀវទេសចរជាតិមានចំនួន ១៥១.៣៦១នាក់ ដែលបានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ក្នុងស្រុក និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋក្នុងការធ្វើបុណ្យទាន និងលំហែកាយនៅតាមបណ្តាខេត្តនានា។ រីឯភ្ញៀវទេសចរណ៍អន្តរជាតិវិញ មានចំនួន ៤៣នាក់ ដែលបានមកទស្សនា និងស្វែងយល់ពីវប្បធម៌ ប្រពៃណី និងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលរបស់ខេត្តកំពង់ចាម។

ជុំវិញរឿងសុខសុវត្ថិភាព អាជ្ញាធរខេត្តកំពង់ចាម បានយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាបាននូវបរិយាកាសរីករាយ និងគ្មានការព្រួយបារម្ភសម្រាប់ភ្ញៀវទេសចរទាំងអស់។ ជាលទ្ធផលក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ស្ថានភាពសន្តិសុខ និងសុវត្ថិភាពត្រូវបានរក្សាបានយ៉ាងល្អប្រសើរ ដោយពុំមានហេតុការណ៍អាក្រក់ណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ នេះបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។

ការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍របស់ខេត្តកំពង់ចាម ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលបាននិងកំពុងងើបឡើងវិញក្រោយវិបត្តិនានា៕