* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅស្រី «ល្អហួស» ទទួលបានការគាំទ្រជាង ៤៥លានសំឡេង ឈរលេខ១ ក្នុងការប្រកួត «Miss Teen Icon International»
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានាធិបតីរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ជំរុញហ្វីលីពីន ពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ
* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ វិច្ឆិកា
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហ្វ្រង់កូហ្វូនី មិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែហ្វ្រង់កូហ្វូនី ក៏ជាវប្បធម៌ដ៏រស់រវើក, ជាលំហនៃការផ្លាស់ប្តូរ, ការធ្វើពាណិជ្ជកម្ម និង នវានុវត្តន៍។ ហ្វ្រង់កូហ្វូនីប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគ្នាគឺ៖ សន្តិភាព, សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រះសិរីមង្គលមុនី ម៉ុច សៅលី ចែកទេយ្យទានដែលទទួលពីញាតិញោមនាឱកាសភ្ជុំបិណ្ឌ ដល់ព្រះសង្ឃ លោកយាយ​ លោកតា អាចារ្យ គណៈកម្មការ​ ឃុំប្រស្នឹប ប៉ុស្តិ៍ប្រស្នឹប និងប្រជាការពារ

12-10-2026 18:35

(កំពង់ឆ្នាំង)៖ ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណ:កិត្តិយស ទីប្រឹក្សា គណ:សង្ឃនាយក ព្រះគ្រូចៅអធិការ វត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម ហៅ វត្តក្រឡាញ់ចាស់ ស្ថិតនៅភូមិស្រងាំទេរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង
នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ បានចែកទេយ្យទានដល់ព្រះសង្ឃ លោកយាយលោកតា លោកអាចារ្យ គណៈកម្មការ ឃុំប្រស្នឹប ប៉ុស្តិ៍ ប្រស្នឹប និងប្រជាការពារ ភូមិស្រងាំទេរ ជាច្រេីនអង្គ/នាក់។

ព្រះសិរីមង្គលមុនី ម៉ុច សៅលី មានសង្ឃដីកាបញ្ជាក់ថា ជំនួយទាំងអស់នេះជាសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានយកមកប្រគេនក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ទុកសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្ត តែដោយមើលឃើញថា ទេយ្យទានពុទ្ធបរិស័ទមានច្រើន ព្រះអង្គ និងអាចារ្យ គណៈកម្មការវត្ត បានឯកភាពគ្នាទុកមួយចំណែកសម្រាប់ព្រះសង្ឃ និងមួយចំណែកទៀតយកមកចែករំលែក ជាទេយ្យទានជូនប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាការពារ ចំនួន៣២គ្រួសារ។

ព្រះសិរីមង្គលមុនី ម៉ុច សៅលី មានសង្ឃដីកាបន្ថែមទៀតថា នេះជាសកម្មភាពមនុស្សធម៌របស់ព្រះពុទ្ធសាសនា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយយថាហេតុផ្សេងៗផងដែរ។

ព្រះសិរីមង្គលមុនី ម៉ុច សៅលី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនបុណ្យកុសល ដល់លោក លោកស្រី និងពុទ្ធបរិស័ទ ដែលជាម្ចាស់សទ្ធាទាំងអស់មានសុខភាពល្អ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងសូមចំរើនពរជូននូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា ព្រះសិរីមង្គលមុនី ម៉ុច សៅលី​ ​បានប្រគេនទេយ្យទាន និងបច្ច័យបួនដល់ព្រះសង្ឃ ៧អង្គ, ជូនទេយ្យទានដល់លោកយាយ លោកតា លោកអាចារ្យ គណៈកម្មការ ឃុំប្រស្នឹប​ ប៉ុស្តិ៍ប្រស្នឹប ប្រជាការពារភូមិស្រងាំទេរសរុប ៣២នាក់ ក្នុងមួយនាក់ អង្ករ ២៥គីឡូក្រាម​ មី​ ១កេស ទឹកក្រូច ១០ កំប៉ុង ថវិកា ១០មុឺនរៀល៕