* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ

13-10-2026 09:27

(ភ្នំពេញ)៖ ៧២ ម៉ោងក្រោយពីសម្តេចធិបតី បានផ្តល់ឱកាសមាសដល់ អ៊ុំ សំអាន ដើម្បីមកកម្ពុជានាំយកផែនទី ឯកសារ ភស្តុតាងដែលខ្លួនបានចោទប្រកាន់ដោយគ្មានមូលដ្ឋានថារដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាត់ដីឱ្យថៃនៅចន្លោះបង្គោល ៥២-៥៩ នៅថ្ងៃនេះ អ៊ុំ សំអាន បានធ្វើលិខិតឆ្លើយតបផ្លូវការក្នុងនាមរដ្ឋាភិបាលខុសច្បាប់ ២៣ តុលា។ លិខិតដែល អ៊ុំ សំអាន មិនបានឆ្លើយតបនឹងប្រធានបទនៃកម្មវត្ថុការអញ្ជើញរបស់សម្តេចធិបតី ដែលផ្តោតលើបង្គោល ៥២-៥៩ នោះទេ បែរជាអ៊ុំ សំអាន ខំបង្វែរប្រធានបទទៅរឿងព្រំដែនគោក និងព្រំដែនទឹកទាំងមូល និងការកោះហៅអ្នកជំនាញបារាំងមកផ្ទៀងផ្ទាត់និងទម្លាក់ពីផែនទីទៅលើដីជាក់ស្តែង។ មិនតែប៉ុណ្ណោះ អ៊ុំ សំអាន ឆ្លៀតដាក់លក្ខខណ្ឌឱ្យមានការលើកលែងទោសដល់ខ្លួន និងក្រុមខ្លួនថែមទៀត។

លិខិតនេះ អ៊ុំ សំអាន រៀបចំឡើងគឺគ្រាន់តែដើម្បីគេចចេញពីការទទួលខុសត្រូវចំពោះការចោទប្រកាន់របស់ខ្លួនទាំងអយុត្តិធម៌មកលើរដ្ឋាភិបាលកម្ពុជាលើការកាត់ទឹកដីឱ្យថៃនៅចន្លោះបង្គោល ៥២-៥៩ និងជាការបញ្ជាក់ពីគោលជំហរពិតប្រាកដដែលខ្លួនបាននិយាយក្នុងហ្វេសប៊ុកនិងសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិថាខ្លួន «អាចនឹងមិនមក» ដោយយកហេតុផលសុវត្ថិភាព បើទោះបីជាសម្តេចធិបតី នាយករដ្ឋមន្ត្រី បានអះអាងជាសាធារណៈចំនួន ២ ដងថា ធានានូវសុខសុវត្ថិភាពជូនក្រុម អ៊ុំ សំអាន។ ប៉ុន្តែចាស់បុរាណបានពោលថា «ចិត្តមិនចង់ បង់មិនប្រៃ»។ តែចង់គេចវេសហើយ ទោះបីជាការផ្តល់ឱកាសមាស ឱកាសពេជ្រ ក៏នៅតែរកលេសមិនមកដែរ។

តាមរយៈលិខិតនេះ គេអាចនឹងយល់ច្បាស់យ៉ាងពិតប្រាកដនូវភាពកំសាកញីរបស់ អ៊ុំ សំអាន និងក្រុមបក្សប្រឆាំងរបស់ខ្លួនដែល តែងតែផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំផ្លើស បំភ័ន្តនិងញុះញង់លើបញ្ហាព្រំដែន និងបញ្ហាផ្សេងៗទៀត ប៉ុន្តែគ្មានការទទួលខុសត្រូវ។ ម្យ៉ាងទៀត ប្រសិនបើជាអ្នកនយោបាយចិត្តសឺងបឿងពិតប្រាកដ ត្រឹមការធានាសុវត្ថិភាពទាំងមកនិងទាំងទៅរបស់មេដឹកនាំកំពូលរបស់រដ្ឋាភិបាលប៉ុណ្ណោះ គឹគេនឹងមកដោយគ្មានការរារែក និងប្រកបដោយមោទនភាពទៀត ប្រសិនបើមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែន ដើម្បីផលប្រយោជន៍ជាតិពិតប្រាកដ។ មិនមែនអឺតលើមៗ និងដាក់លក្ខខណ្ឌរាប់មិនអស់ និងខុសប្រធានបទនៃការពិភាក្សាដូច អ៊ុំ សំអាន ឡើយ។

នេះបង្ហាញថា អ៊ុំ សំអាន និងបក្ខពួកគ្មានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងគ្មានការទទួលខុសត្រូវចំពោះពាក្យពេចន៍ដែលខ្លួននិយាយចេញមកនោះទេ។ លើសពីនេះ គឺ អ៊ុំ សំអាន គ្មានមូលដ្ឋានអ្វីទាំងអស់លើកិច្ចការព្រំដែន និងគ្មានឯកសារភស្តុតាងអ្វីឡើយ ក្រៅពីការនិយាយប៉ប៉ាច់ប៉បោចលើបញ្ហាព្រំដែនដើម្បីបានប្រជាប្រិយភាព និងធ្វើប្រជាភិថុតិ។ លើសពីនេះ ក៏បង្ហាញថាអ្វីៗដែល អ៊ុំ សំអាន និងបក្ខពួក បានធ្វើគឺដើម្បីតែស្រោមសំបុត្រ លាភសក្ការៈផ្សេងៗ ហើយជាក្រុមប្រឆាំងងុបងុល បំផ្លាញផលប្រយោជន៍ជាតិ និងបម្រើនយោបាយឱ្យថៃ ក្នុងបញ្ហាព្រំដែននិងអធិបតេយ្យភាព។

អ្វីដែលជាខ្លឹមសារនៅក្នុងលិខិតរបស់ អ៊ុំ សំអាន គឺ «ខ្លួនមិនហ៊ានចូលស្រុកឡើយ» ដោយសារតែ អ៊ុំ សំអាន មិនមានភស្តុតាង និងឯកសារលើការចោទប្រកាន់របស់ខ្លួនឡើយ។ ក្នុងសារទៅកាន់ អ៊ុំ សំអាន សម្តេចធិបតីបានបញ្ជាក់ថា «រាជរដ្ឋាភិបាលមិនមានការលាក់បាំងអ្វី ហើយក៏មិនខ្លាចក្នុងការការទទួលខុសត្រូវចំពោះកិច្ចការងាររបស់ខ្លួននោះទេ ហើយក្រុមការងារបច្ចេកទេសជំនាញព្រំដែន របស់រាជរដ្ឋាភិបាល ត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមការជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយលោក អ៊ុំ សំអាន និងក្រុមរបស់លោក»។

សម្តេចបានគូសបញ្ជាក់ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក អ៊ុំ សំអាន និងក្រុមរបស់លោក មិនខ្លាចនឹងទទួលយកនូវការអញ្ជើញរបស់ខ្ញុំ ដើម្បីមកជជែកគ្នាជាមួយក្រុមការងារបច្ចេកទេសជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល (ដែលលោកចោទពួកគាត់ថាបានលួចកាត់ដីឱ្យថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩) នៅចំពោះមុខអ្នកសារពត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និង មហាជនខ្មែរនោះទេ។ ខ្ញុំនិងប្រជាពលរដ្ឋទូទៅ បានឃើញថាលោកតែងតែលើកយកប្រធានបទព្រំដែនគ្រប់ទីកន្លែងមកនិយាយ ហេតុដូច្នេះ លោកមិនត្រូវខ្លាចនឹងចូលមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដើម្បីបង្ហាញជាឧទាហរណ៍ជាក់ស្ដែង ឱ្យប្រជាពលរដ្ឋបានឃើញ នូវសមត្ថភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់លោកនោះទេ។ សង្ឃឹមថាលោកនឹងមិនមានលេសអ្វីផ្សេងទៀត ដើម្បីគេចវេសមិនទទួលការអញ្ជើញមកជជែកគ្នានោះទេ»។

តែឥឡូវនេះ អ៊ុំ សំអាន និងបក្ខពួកបានបញ្ចេញលេសរបស់ខ្លួនរាប់មិនអស់ដើម្បីគេចចេញពីការតទល់លើខ្សែបន្ទាត់ព្រំដែនចន្លោះពី៥២-៥៩ ទៅព្រំដែនគោក និងព្រំដែនទឹក និងការចម្លងនិយាមការពីផែនទីទៅផែនដីដែលជាការងាររដ្ឋាភិបាលបាននិងកំពុងធ្វើ។ ប៉ុន្តែពលរដ្ឋខ្មែរពិតជាដឹងក្រយ៉ៅពិតប្រាកដរបស់អ៊ុំ សំអាន ហើយ ក៏ព្រោះតែខ្លួនគិតថាគ្មានឯកសារគ្រប់គ្រាន់ដើម្បីតតាំងឡើយ ដោយសារការចោទប្រកាន់នាពេលកន្លងទៅ អ៊ុំ សំអាន ធ្វើឡើងដោយគ្មានមូលដ្ឋាន ចោទប្រកាន់ដោយតាមពាក្យចចាមអារ៉ាម និងខ្លួនឯងគិតប៉ុណ្ណោះ។ នេះជាគ្រោះថ្នាក់របស់ជាតិកម្ពុជាដែលមានអ្នកនយោបាយមិនទទួលខុសត្រូវដូចអ៊ុំ សំអាន និងបក្ខពួកនេះ។

ជាសរុបមកវិញ តាមរយៈលិខិតដែល អ៊ុំ សំអាន បានសរសេរមកកាន់សម្តេចធិបតី គឺមានន័យ «ស្មើនឹងមិនហ៊ានមកកម្ពុជាតាមការអញ្ជើញរបស់សម្តេចធិបតីទេ» ដោយសារតែ អ៊ុំ សំអាន ជាជនកំសាកញី និងជាពិសេសគ្មានភស្តុតាងនិងឯកសារមកតតាំង។ ដូច្នេះមានតែបង្វែរដាន ដាក់លក្ខខណ្ឌនេះ លក្ខខណ្ឌនោះរាប់មិនអស់ គ្មានគោលជំហរច្បាស់លាស់។ នេះហើយចរិតនៃក្រុមប្រឆាំងរត់ចោលស្រុក, ខ្លួនកំសាក និងគ្មានមូលដ្ឋានអ្វីទាំងអស់គិតតែពីចោទ ដល់ពេលគេដេញតាមជាន់កែង ធ្វើខ្លួនឯងពីចោរទៅជាជនគ្រោះ៕

ដោយចៅចាក់ស្មុក
ស្រុកកំចាយមារ, ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦