* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ ​ប្រកាសស្វែងរក​ក្រុមហ៊ុនចូលរួមដេញថ្លៃការងារដំឡើង និងថែទាំ ដើម្បីពង្រឹងសមត្ថភាពកែច្នៃម្ហូបអាហារនៅកម្ពុជា

13-10-2026 11:46

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ (​TASK) ​បានប្រកាសអញ្ជើញក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិសមស្រប ដាក់ពាក្យសុំចូលរួមដេញថ្លៃសម្រាប់ការងារដំឡើង និងថែទាំបរិក្ខារ និងសំណង់ សម្រាប់​គម្រោងបង្កើតមជ្ឈមណ្ឌល TASK កែច្នៃម្ហូបអាហារនៅកម្ពុជា ​ដើម្បីពង្រឹងសមត្ថភាពកែច្នៃម្ហូបអាហារនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន YUJIN ENC Co., Ltd. នៃសាធារណរដ្ឋកូរ៉េ។

​យោងតាមសេចក្តីប្រកាសព័ត៌មាន ​បានឱ្យដឹងថា វិសាលភាព​ការងារដំឡើង និងថែទាំបរិក្ខារ និងសំណង់សម្រាប់មជ្ឈមណ្ឌលនេះ រួមមានការជួសជុល និងលាបថ្នាំជញ្ជាំង ដំឡើងម៉ាស៊ីនត្រជាក់ រួមទាំងប្រព័ន្ធអគ្គិសនី និងបំពង់បង្ហូរទឹកកំណកនៅមជ្ឈមណ្ឌលវិភាគ។ ចំពោះរោងចក្រសាកល្បងទី២ នឹងមានការដំឡើងម៉ាស៊ីនត្រជាក់ប្រភេទកាសែតពិដានបញ្ចេញខ្យល់៤ទិស ប្រើប្រព័ន្ធ Inverter កម្លាំង 5HP ចំនួន៨គ្រឿង ព្រមទាំងប្រព័ន្ធអគ្គិសនីមេ ទូបែងចែកអគ្គិសនី និងគ្រឹះបេតុងសម្រាប់ឯកតាខាងក្រៅ។ លើសពីនេះ ការងារក៏រួមបញ្ចូលការជួសជុល ឬប្តូរម៉ូទ័ររបស់ម៉ាស៊ីនកិនកូឡូអ៊ីដ (Colloid Mill) និងការប្តូរ ដំឡើង ព្រមទាំងជួសជុលកង្ហារបញ្ចេញខ្យល់ផងដែរ។ ការងារទាំងអស់នេះត្រូវបញ្ចប់ត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦។

ក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃត្រូវជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅកម្ពុជា មានវិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម ឬអាជ្ញាបណ្ណពាក់ព័ន្ធដែលមានសុពលភាព។ ការដាក់ពាក្យសុំចូលរួមដេញថ្លៃ និងច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម ត្រូវផ្ញើតាមអ៊ីមែលទៅ [email protected] ​ឬ(ទាក់ទងទូរស័ព្ទលេខ +82-10-4407-8255) ឱ្យបានត្រឹមម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ ក្រុមហ៊ុនដែលបានដាក់ឯកសារពេញលេញនឹងទទួលបានតារាងបរិមាណការងារ (BOQ) តាមរយៈអ៊ីមែល។

ការធ្វើបទបង្ហាញសំណើ និងការដាក់សម្រង់តម្លៃនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ ឯកសារតម្រូវរួមមាន សំណើបច្ចេកទេស កាលវិភាគការងារ សម្រង់តម្លៃរួមជាមួយ BOQ ដែលបានបំពេញ និងច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម ឬអាជ្ញាបណ្ណពាក់ព័ន្ធ។ ​ក្រុមហ៊ុន YUJIN ENC នឹងវាយតម្លៃ និងជ្រើសរើសអ្នកឈ្នះដោយផ្អែកលើលទ្ធភាពអនុវត្ត ភាពសមស្របផ្នែកបច្ចេកទេស សមត្ថភាពបញ្ចប់ការងារតាមកាលកំណត់ និងភាពប្រកួតប្រជែងនៃតម្លៃ។ ឱកាសនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកែច្នៃម្ហូបអាហារនៅកម្ពុជា។

សូមជម្រាបថា ​មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ ដើម្បីលើកកម្ពស់ការកែច្នៃអាហារ និងភាពប្រកួតប្រជែងរបស់សហគ្រាស ក្នុងឧស្សាហកម្មផលិតអាហារនៅកម្ពុជា​។ តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលនេះបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ រួមមានខ្សែច្រវាក់ផលិតកម្មគំរូ, ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ, ផ្នែកគាំទ្របច្ចេកទេសសម្រាប់សហគ្រាស, និងសាលពិព័រណ៍សម្រាប់ការតាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសកូរ៉េ​៕