FTC ផ្ដល់ការបញ្ចុះតម្លៃពិសេស ៣០% ភ្លាមៗ សម្រាប់អ្នកចុះឈ្មោះ ១០នាក់ដំបូង ក្នុងវគ្គបណ្តុះបណ្តាល «ជំនាញថតរូបអាជីព» ជំនាន់ទី៧ (Video inside)
13-10-2026 11:45
(ភ្នំពេញ)៖ ដើម្បីលើកទឹកចិត្ត និងផ្តល់ឱកាសកាន់តែងាយស្រួលដល់យុវជន សិស្ស និស្សិត ព្រមទាំងសាធារណជនទូទៅដែលមានបំណងចង់ពង្រឹងសមត្ថភាពថតរូប មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន FTC (Fresh News Training Center) បានសម្រេចផ្តល់ការបញ្ចុះតម្លៃសិក្សាពិសេសរហូតដល់ ៣០ភាគរយ សម្រាប់សិក្ខាកាម ១០នាក់ដំបូង ដែលចុះឈ្មោះចូលរៀនវគ្គ «ជំនាញថតរូបអាជីពក្នុងវិស័យព័ត៌មាន» ជំនាន់ទី៧។
ការផ្តល់ជូនការបញ្ចុះតម្លៃដ៏ពិសេសនេះ ធ្វើឡើងស្របពេលដែល FTC បានប្រកាសបើកទ្វារស្វាគមន៍សិក្ខាកាមថ្មីៗជាបន្តទៀត ក្រោយពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មានចំនួន ៦វគ្គកន្លងមក។ វគ្គសិក្សាជំនាន់ទី៧នេះ ផ្តោតសំខាន់លើការផ្ទេរចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ស្របតាមស្តង់ដារវិជ្ជាជីវៈខ្ពស់ ដើម្បីឱ្យសិក្ខាកាមអាចវិវឌ្ឍខ្លួនក្លាយជាអ្នកថតរូបអាជីពពិតប្រាកដ។
ចំណុចកាន់តែលេចធ្លោថែមទៀតនោះ គឺវត្តមានរបស់ លោក ហេង ស៊ីនិត្យ ដែលជាអ្នកថតរូបវិជ្ជាជីវៈដ៏ឆ្នើម និងមានបទពិសោធន៍ការងារក្រាស់ក្រែលជាង ៣០ឆ្នាំ ជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ នឹងមកធ្វើជាគ្រូបង្គោលចែករំលែកនូវចំណេះដឹង តិចនិក និងបទពិសោធន៍ផ្ទាល់យ៉ាងសម្បូរបែបដល់សិក្ខាកាមគ្រប់ៗរូប។
វគ្គសិក្សាថ្មីនេះមានរយៈពេលសរុប ៣ខែ ដោយដំណើរការបង្រៀនរៀងរាល់រសៀលថ្ងៃសៅរ៍ ដែលជាពេលវេលាសម្របសម្រួលយ៉ាងប្រសើរសម្រាប់អ្នកដែលជាប់រវល់ការងារ ឬការសិក្សាប្រចាំសប្តាហ៍។
កុំឱ្យឱកាសចំណេញ និងការសិក្សាដ៏កម្រនេះកន្លងផុតទៅ សិក្ខាកាមដែលមានបំណងទទួលបានការបញ្ចុះតម្លៃ ៣០% សម្រាប់កៅអីអាទិភាពទាំង ១០នាក់ដំបូង សូមប្រញាប់រួសរាន់ទំនាក់ទំនងចុះឈ្មោះតាមរយៈ៖
- លោក ពេជ្រ ប៊ុនសាយ (អគ្គនាយករង Fresh News និងអនុប្រធានប្រចាំការ FTC)
Tel / CoolApp: 076 9393 399
Telegram: https://t.me/pichbunsay
- កញ្ញា កង សុវណ្ណមួយគា (បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ)
Tel / CoolApp: 096 388 1177
Telegram: https://t.me/Sovanmouykea
- កញ្ញា រិន ម៉ានីកា (បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ)
Tel / CoolApp: 012 876 948
Telegram: https://t.me/rinmanikafn




