* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បុណ្យភ្ជុំ ៣ថ្ងៃ ខេត្តតាកែវ ទទួលភ្ញៀវទេសចរជាង ៦ម៉ឺននាក់

13-10-2026 15:58

(តាកែវ)៖ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែររយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានអញ្ជើញមកទស្សនា និងលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្តតាកែវ។

លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងរយៈពេល ៣ថ្ងៃនេះ មានចំនួនសរុប ៦០,៨១៣នាក់, ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៦០,៥៧៨ នាក់និងភ្ញៀវទេសចរបរទេសមានចំនួន ២៣៥នាក់។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានលើកឡើងបន្ថែមថា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២៥ កន្លងទៅ ឃើញថាចំនួនភ្ញៀវទេសចរជាតិ មានការកើនឡើង ១៨,២៧៧ នាក់ ស្មើ(៣០%) ខណៈដែលភ្ញៀវទេសចរបរទេសមានការកើនឡើង ១៦ នាក់ ស្មើនឹង(៦.៨%)។

បើតាមលោក ឈូក ប៊ុនថន កំណើនភ្ញៀវទេសចរនាឱកាសបុណ្យភ្ជុំនេះ បានស្តែងឱ្យឃើញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងមកលើតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រធម្មជាតិ និងវប្បធម៌នៅក្នុងខេត្តតាកែវ ព្រមទាំងឆ្លុះបញ្ចាំងពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសេវាកម្មទេសចរណ៍កាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕