* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ដំណឹងល្អសម្រាប់អ្នកពោធិ៍សាត់! ពិធីប្រណាំងទូកថ្នាក់ខេត្តត្រឡប់មកវិញយ៉ាងគគ្រឹកគគ្រេង ក្នុងឱកាសបុណ្យអុំទូក ឆ្នាំ២០២៦

13-10-2026 16:20

(ពោធិ៍សាត់)៖ បន្ទាប់ពីខកខានប្រារព្ធកាលពីឆ្នាំកន្លងទៅ! ពិធីប្រណាំងទូកថ្នាក់ខេត្ត ត្រូវបានចាប់ដំណើរការឡើងវិញយ៉ាងអធិកអធមនៅក្នុងឆ្នាំ២០២៦នេះ ដើម្បីចូលរួមអបអរសាទរ «ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា រដ្ឋបាលខេត្តបានចាប់ផ្តើមទទួលពាក្យស្នើសុំចូលរួមប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាកំហិត។

ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងមានភាពស្គ្រឹកស្គ្រេង រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូន និងអំពាវនាវដល់ ព្រះមេគណទាំង២គណៈ, ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម, ព្រះគ្រូចៅអធិការវត្តគ្រប់វត្តទូទាំងខេត្ត, ឯកឧត្តម លោកជំទាវ, លោកឧកញ៉ា, លោកស្នងការ, លោកមេបញ្ជាការនៃកងកម្លាំងទាំង៣, លោកអភិបាលក្រុង-ស្រុកទាំង៧, ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ នៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ដែលមានបំណងដាក់ទូកចូលរួមប្រកួត ប្រញាប់ទំនាក់ទំនងរៀបចំឯកសារឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ។

បេក្ខជន ឬអង្គភាពទាំងអស់អាចមកទំនាក់ទំនង និងទទួលព័ត៌មានលម្អិតដោយផ្ទាល់នៅ រដ្ឋបាលខេត្តពោធិ៍សាត់ ឬតាមរយៈប្រព័ន្ធទូរស័ព្ទ (Telegram)៖
០១២ ៩០៣ ០០៤
០៨៨ ៩៩៩ ៣២៨៧

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមចាត់ចែងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីញ៉ាំងឱ្យពិធីបុណ្យប្រពៃណីជាតិមួយនេះ កាន់តែមានភាពកើនឡើងនូវបរិយាកាសសប្បាយរីករាយ និងកក់ក្តៅបំផុត៕