* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

13-10-2026 16:29

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបាន មកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ចំពោះកម្មវិធីជិះរថយន្តក្រុងដោយមិនបង់ប្រាក់ របស់រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ដើម្បីរៀបចំជូនដំណើរប្រជាពលរដ្ឋ កម្មករ កម្មការិនី ធ្វើការនៅរាជធានី ភ្នំពេញ ទៅតាម បណ្តាខេត្តទាំង២៤ ដោយមិនគិតថ្លៃ តាមការប្រើប្រាស់សេវារថយន្តក្រុង City Bus សាធារណៈរាជធានី ភ្នំពេញ ដើម្បីទៅ ជួប ជុំសាច់ញាតិនៅរដូវបុណ្យភ្ជុំបិណ្ឌ ហើយជារៀងរាល់ឆ្នាំប្រជាពលរដ្ឋ បានមកទទួលសេវាជិះរថយន្ត ក្រុង ឥតគិតថ្លៃនេះ ប្រមាណ ៥ម៉ឺននាក់ទៅ ៦ម៉ឺននាក់ ដែលអាចកាត់បន្ថយការចំណាយបានច្រើន។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ ទទួលនូវការណែនាំ និងអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការបម្រើ ប្រជាពលរដ្ឋ ក្នុងរដូវបុណ្យទាន ហើយបន្ទាប់មកទៀត ក្នុងនីតិកាលទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បន្តប្រពៃណីនេះ តាមគោលការណ៍របស់សម្តេចតេជោ ដោយបានឱ្យរដ្ឋបាលរាជធានី ភ្នំពេញ រៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង ដើម្បីជូនដំណើរប្រជាពលរដ្ឋ ទៅបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីជាតិ នៅតាម បណ្តាខេត្ត ទាំងពេល ធ្វើ ដំណើរទៅស្រុកកំណើត និងពេលវិលត្រឡប់មកធ្វើការវិញ។

ប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងរាជធានីភ្នំពេញ ចំពោះកម្មវិធីផ្តល់សេវា រថយន្តក្រុង សាធារណៈ City Bus ដោយមិនបង់ប្រាក់ ជាពិសេសតែងតែដាក់ឱ្យដំណើរការក្នុងឱកាសបុណ្យទានធំៗ ដូចជា បុណ្យ ចូល ឆ្នាំថ្មី ឬបុណ្យភ្ជុំបិណ្ឌ គឺពិតជាបានជួយសម្រាលបន្ទុកចំណាយរបស់ពួកគាត់ ដែលជាកម្មករ កម្មការិនី និងនិស្សិត យ៉ាងច្រើន ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត និងជួបជុំក្រុមគ្រួសារ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី បានឱ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ៕