* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋជាង ៤០០គ្រួសារ នៅស្រុកជុំគិរី

13-10-2026 17:01

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធចុះចែកប័ណ្ណកម្មសិទ្ធដីធ្លី ជូនពលរដ្ឋចំនួន ៤២៥គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន៧ នៃស្រុកជុំគិរី រួមមាន៖ ភូមិដំណាក់ឈើក្រំ ភូមិព្រៃឃ្ជាយ ឃុំស្នាយអញ្ជិត ភូមិត្រពាំងវែង ឃុំត្រពាំងរាំង ភូមិស្រែចែង ឃុំស្រែចែង ភូមិកណ្តាល ភូមិមនោណុប និងភូមិឈើទាល ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត។

បើតាមលោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ក្រោមកិច្ចចង្អុលបង្ហាញដោយផ្ទាល់របស់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែផ្ដល់ជាធនធានថវិកា សម្ភារៈឧបករណ៍ ការគាំទ្រលើផ្នែកបច្ចេកទេស បានជំរុញការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិកាន់តែមានប្រសិទ្ធិភាព ស្របតាមផែនការដែលបានគ្រោងទុក ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ជាក់ស្តែងថ្ងៃនេះមានការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧ភូមិក្នុងស្រុកជុំគិរី ដែលមានក្បាលដីសរុបចំនួន ៥៨២ក្បាលដី ស្មើនឹង ៤២៥គ្រួសារ។

មានមតិសំណេះសំណាលនាឱកាសនោះ លោក ម៉ៅ ធនិន បានលើកឡើងថា កិច្ចការងារវាស់វែងដីធ្លី និងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លើក្បាលដីប៉ាន់ស្មាននៅទូទាំងខេត្តសរុបប្រមាណ ៧៨៤.០៦៤ក្បាលដី ត្រូវក្រុមការងារជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានវាស់វែងរួចរាល់ ហើយបណ្ណកម្មសិទ្ធប្រមាណជាង ៦២ម៉ឺនបណ្ណ ក៏បានចែកជូនដល់ដៃពលរដ្ឋនៅទូទាំងខេត្តផងដែរ។

ទន្ទឹមនោះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអនុវត្តគោលនយោបាយដីធ្លី ក៏ដូចជាបន្តអនុវត្តន៍នូវគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី សម្តេចបានជំរុញដល់អាជ្ញាធរខេត្ត មន្ទីរជំនាញក៏ដូចជាអាជ្ញាមូលដ្ឋាន ត្រូវចេញបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋឱ្យបានរួចរាល់ និងឆាប់រហ័សបំផុត ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋអាចប្រើប្រាស់ដីស្របច្បាប់ និងទាញយកផលប្រយោជន៍ ពីវិស័យដីធ្លី ពិសេសកាត់បន្ថយ និងឈានដល់បញ្ចប់នូវវិវាទដីធ្លីទាំងស្រុងនៅទូទាំងប្រទេស។

លោកអភិបាលខេត្ត បន្តថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ មានការរីកចម្រើនមួយកំរិត ដោយការទាញយកផលប្រយោជន៍ពីវិស័យដីធ្លី ដើម្បីបង្កើតមុខរបរផ្សេងៗ។ ទន្ទឹមនឹងនោះវិវាទដីធ្លីជាច្រើនក៏ត្រូវបានបញ្ចប់ ដោយសារតែពលរដ្ឋម្នាក់ៗ មានបណ្ណកម្មសិទ្ធកាន់កាប់ដីធ្លីស្របច្បាប់ ដោយមិនអាចមាននរណាម្នាក់បំពាន ឬរំលោភយកបាននោះឡើយ។

ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាឱ្យបានល្អប្រសើរបន្តទៀត ដើម្បីពន្លឿនកិច្ចការងារចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៦ ខាងមុខនេះ។

លោកអភិបាលខេត្ត ក៏បានស្នើដល់ពលរដ្ឋដែលមានបណ្ណកម្មសិទ្ធទាំងអស់ សូមកុំឱ្យកើតមាននូវវិវាទដីធ្លី ព្រោះមុននឹងចេញបណ្ណកម្មសិទ្ធនេះ គឺបានឯកភាពទទួលយកនូវអ្វីដែលជារបស់ខ្លួនរួចហើយ តែបើមានករណីវិវាទដីធ្លីកើតឡើង គឺត្រូវចំណាយពេលវេលាទៅដោះស្រាយតាមប្រព័ន្ធច្បាប់ នៅស្ថាប័នតុលាការ គឺមិនអាចដោះស្រាយនៅថ្នាក់ឃុំ-សង្កាត់ ក្រុង-ស្រុក ឬខេត្តបាននោះឡើយ៕