* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្ថានទូតចិនតាមរយៈឯកឧត្តម ឡាវ វ៉ាន់ គាំទ្រការកែលម្អសោភណភាពសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង

13-10-2026 17:58

(ខេត្តកណ្ដាល)៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាស្ថាបនិកគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពនៃការកែលម្អសោភណភាពអគារសិក្សា នៅក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល និងការកែលម្អសោភណភាព នៅប៉ុស្តិ៍នគរបាលឃុំខ្ពប ដោយការកែលម្អទាំងពីរទីតាំងនេះទទួលបានជំនួយពីស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំខ្ពប។

ក្នុងឱកាសនោះ លោក ស៊ុំ លេខ មេឃុំ ខ្ពប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឡាវ វ៉ាន់ និងស្ថានទូតចិនប្រចាំកម្ពុជា ដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់ការកែលម្អសោភណភាពអគារសិក្សាដោយការប្រក់ដំបូលទាំងស្រុងឡេីងវិញ ការបំពាក់ក្តារខៀនកញ្ចក់គ្រប់ថ្នាក់ ដើម្បីជួយបង្កើនភាពស្រស់ស្អាត និងលើកកម្ពស់បរិយាកាសសិក្សានៅក្នុងសាលា។

លោកមេឃុំបានបញ្ជាក់ថា ការគាំទ្រនេះមានសារៈសំខាន់ចំពោះសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្ស ព្រោះបរិស្ថានសិក្សា ដែលមានសោភណភាព និងមានភាពទាក់ទាញ អាចជួយបង្កើនការចាប់អារម្មណ៍របស់សិស្សចំពោះការសិក្សា ព្រមទាំងលើកទឹកចិត្តឱ្យពួកគេមករៀន និងខិតខំសិក្សារៀនសូត្របានកាន់តែប្រសើរ។

លោកក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់ស្ថានទូតចិន និង ឯកឧត្តម ឡាវ វ៉ាន់ ដែលជានិច្ចកាលតែងបានជួយអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋានឃុំខ្ពប ហេីយតំណាងអ្នកទទួលផល លោកមេឃុំបានប្តេជ្ញាចិត្តថែរក្សា សមិទ្ធផលទាំងនេះឱ្យបានគង់វង្ស ដើម្បីផ្តល់ផលប្រយោជន៍យូរអង្វែង ដល់សិស្សានុសិស្សជំនាន់ក្រោយ។ លោកមេឃុំបន្ថែមថា តាមរយៈការរួមបញ្ចូលគ្នារវាងការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការលើកកម្ពស់វប្បធម៌អំណាន សាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង បាននិងកំពុងក្លាយជាឧទាហរណ៍មួយ នៃការចូលរួមចំណែករបស់ស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តម ឡាវ វ៉ាន់ រួមជាមួយ ដៃគូពាក់ព័ន្ធក្នុងការគាំទ្រការអប់រំជាមូលដ្ឋាន ហេីយកិច្ចសហការនេះក៏បានបង្ហាញពីសារៈសំខាន់នៃមិត្តភាពកម្ពុជា-ចិន ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ ការចែករំលែកចំណេះដឹង និងការរួមចំណែកអភិវឌ្ឍសង្គម តាមរយៈវិស័យអប់រំ។

ការចុះពិនិត្យរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ មានគោលបំណងតាមដានវឌ្ឍនភាពនៃការកែលម្អបរិស្ថានសិក្សា និងសោភណភាពអគារសិក្សា ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់លើការអភិវឌ្ឍសាលារៀន និងការលើកកម្ពស់គុណភាពអប់រំ សម្រាប់កុមារនៅតាមមូលដ្ឋាន ព្រមទាំង ជាការបន្តយកចិត្តទុកដាក់ខ្ពស់លើ ការកែលម្អសោភណភាពសាលារៀន ការផ្តល់ធនធានសិក្សា និងការបង្កើតបរិយាកាសអប់រំប្រកបដោយគុណភាព ដែលលោកបណ្ឌិតយល់ថាជាការវិនិយោគដ៏មានតម្លៃ សម្រាប់កុមាររស់នៅក្នុងឃុំខ្ពប ដែលជាចំណែកមួយនៃធនធានមនុស្សដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។

គួររំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឡាវ វ៉ាន់ និងលោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមដាក់ឱ្យដំណើរការជាផ្លូវការនូវ «បណ្ណាល័យមេគង្គ-ឡានឆាង» ទី២ នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដែលជាអំណោយរបស់មជ្ឈមណ្ឌលប្រទេសចិន សម្រាប់ការបោះពុម្ពផ្សាយអន្តរជាតិ (China International Publishing Center—CIPC)។ ការបង្កើតបណ្ណាល័យនេះបានរួមចំណែកលើកកម្ពស់វប្បធម៌អំណាន ការផ្សព្វផ្សាយចំណេះដឹង និងការផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបានធនធានសិក្សាបន្ថែម ដើម្បីពង្រីកចំណេះដឹង និងបណ្តុះទម្លាប់អានសៀវភៅ តាំងពីវ័យកុមារ៕

វិទ្យុមិត្តភាពកម្ពុជាចិន