* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា

13-10-2026 18:59

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំកម្មវិធី ពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមមូលបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅរកការលើកកម្ពស់អត្តសញ្ញាណជាតិ (Shared Memory, Stronger Identity! Mémoire partagée, identité renforcée!)» ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា និងកំណត់ទិសដៅការងារបន្ត ដើម្បីញ៉ាំងឱ្យការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ អាចប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍នេះ នៅដើមខែវិច្ឆិកា ខាងមុខ។

ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសំដែងនូវការកោតសរសើរចំពោះគណៈកម្មការចំពោះកិច្ចរៀបចំកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា និងអនុគណៈកម្មការទាំង៥ ដែលបានខិតខំបំពេញការងារ និងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ គិតមកទល់ពេលនេះ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិកម្ពុជា មានគោលបំណង៖

ទី១៖ លើកកម្ពស់ការចងចាំជាប្រវត្តិសាស្ត្រអំពីដំណើរវិវត្តរបស់ប្រទេសកម្ពុជា និងការពង្រឹងអត្តសញ្ញាណជាតិ
ទី២៖ ការបង្កើនការយល់ដឹងជាសាធារណៈ ទាំងក្នុងចំណោមមន្រ្តីរាជការ និងយុវជនជំនាន់ក្រោយ អំពីតួនាទីដ៏មានសារៈសំខាន់របស់បណ្ណសារជាតិដែលជាឃ្លាំងផ្ទុកនូវឯកសារប្រវត្តិសាស្ត្រ គតិយុត្ត វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដែលជាបេតិកភណ្ឌជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក៏ដូចជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មបណ្ណសារ
ទី៣៖ ជំរុញការទូតវប្បធម៌ តាមរយៈការផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរដោយផ្អែកលើភស្តុតាងទៅកាន់សហគមន៍អន្តរជាតិ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦នេះ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់គណៈកម្មការ និងអនុគណៈកម្មការទាំង៥ ឱ្យបន្តបញ្ចប់នូវផែនការសកម្មភាពការងាររបស់ខ្លួន តាមពេលវេលាដែលបានកំណត់ ហើយត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការងារខ្លឹមសារ, ការជ្រើសរើសវាគ្មិន និងអ្នកសម្របសម្រួលតាមប្រធានបទនីមួយៗ និងការរៀបចំស្តង់ពិព័រណ៍ព្រមទាំងកិច្ចការមួយចំនួនទៀត។ ទន្ទឹមនេះ ក៏ត្រូវយកចិត្តទុកដាក់លើ ការងារផ្សព្វផ្សាយ និងការចងក្រង ឯកសារ វីដេអូឯកសារ ដើម្បីឱ្យសាធារណជនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីព្រឹត្តិការណ៍ ទាំងមុនពេល អំឡុងពេល និងក្រោយពេលព្រឹត្តិការណ៍ ក៏ដូចជាដើម្បីរក្សាទុកជាឯកសារដល់មនុស្សជំនាន់ក្រោយសិក្សាស្រាវជ្រាវ និងស្វែងយល់៕